
ខេត្តកំពង់ស្ពឺ៖ នាយទាហានសិក្ខាកាមជំនាញឆត្រយោង៩១១ម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈលោតពីលើយន្តហោះ ហើយមានបញ្ហាខុសបច្ចេកទេស កាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះក្នុងចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង។
តាមប្រភពដែលអាចទុកចិត្តបាន ប្រាប់ឲ្យដឹងថា សិក្ខាកាមជំនាញឆត្រយោង៩១១ម្នាក់ដែលបានស្លាប់បាត់បង់ជីវិត ខណៈលោតពីលើយន្តហោះមកក្រោម ហើយមានបញ្ហាបច្ចេកទេសនោះ មាន ឈ្មោះ ឡេស កំរី ភេទប្រុស ជនជាតិខ្មែរឥស្លាម រស់នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ដោយឡែកប្រភពពីពលរដ្ឋមើលការលោតឆត្រ បានឲ្យដឹងថា មុនពេលលោតគេឃើញសិក្ខាកាមទាំងអស់បានដើរឡើងលើឧទ្ធម្ភាគចក្រយ៉ាងស្វាហាប់ បន្ទាប់មកយន្តហោះ ក៏បានហោះឡើងទៅលើអាកាស ហើយក្រុមលោតលើកទី១ បានលោតចុះមកមានគ្នាប្រមាណ៥នាក់ ប៉ុន្តែឆត្ររបស់អ្នកទាំងនោះបានគ្រលាស់ទាំងអស់ មានតែឆត្រ១ក្នុងក្រុមជាមួយគ្នាមិនបានគ្រលាស់នោះទេ ដែលជាហេតុបណ្ដាលឲ្យសិក្ខាកាមម្នាក់នោះធ្លាក់មកដល់ដីស្លាប់ភ្លាមតែម្តង៕

ផ្តល់សិទ្ធិដោយ៖KQUBE