
ឈានចូលថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះអ្នករកស៊ីដើរទិញសំបកកំប៉ុងអេតចាយមួយចំនួនកំពុងត្រូវប៉ានខ្លាំងណាស់ ជាក់ស្ដែងដូចជាលោកម្នាក់នេះដែលគាត់បានផ្ដល់បទសម្ភាសន៍ខ្លីមួយដល់គេហទំព័រព័ត៌មាន Kqube.net ឲ្យដឹងក្នុងអំឡុងថ្ងៃចូលឆ្នាំចិននេះ។
លោកពូម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Kqube.net ឲ្យដឹងថាជាទូទៅនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននេះគាត់អាចដើរទិញសំបកកំប៉ុងបានច្រើនរហូតដល់ដបម៉ឺនរៀលក្នុងមួយថ្ងៃឯណោះ ហើយក្នុងនោះគាត់ក៏អាចលក់ចេញវិញបានចំណេញប្រាក់ពីពីរទៅបីម៉ឺនផងដែរក្នុងឱកាសឆ្លងឆ្នាំថ្មីរបស់ចិនថ្ងៃទីពីរនេះ។
សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃទី២៨នេះបុណ្យចូលឆ្នាំប្រពៃណីចិនបានឈានចូលដល់ថ្ងៃទីពីរហើយ៕
ផ្តល់សិទ្ធិដោយ៖KQUBE

