
ភ្នំពេញ:បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីបានសម្រេចចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។ហេតុការណ៍នេះបានកើតនៅ ក្នុងបុរីប៊ុនហួរ ស្ថិតភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោងប្រហែលជា៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ម្សិលមិញ។
ប្រភពពត៌មានបានអោយដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ រិន ប៉ូណា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាប្រជាការពារ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ មានប្រពន្ធកូន២នាក់ ស្រី១ ប្រុស១។ដោយមានសភាពស្រងូតស្រង៉ាត មិនដឹងជាមានវិបត្តិអ្វីនោះទេ ពេលជនរងគ្រោះ នៅម្នាក់ឯងស្រាប់តែ ដោយក្រុមគ្រួសារជាប់រវល់ លុះពេលប្រពន្ធត្រឡប់មកវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកដោយយក ក្រមាចងភ្ជាប់ទៅនិងឡៅតឿ ដូច្នេះប្រពន្ធជនរងគ្រោះបានស្រាយទម្លាក់ ដើម្បីជួយសង្គ្រោះប៉ុន្តែជាអកុសល់ ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖VD7News.com