
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩មករា២០១៧នេះ នៅចំណុចភូមិព្រៃបាំង ឃំុសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ដោយមាននារីវ័យក្មេងម្នាក់ជាអ្នកបំរើការងារនៅក្នុងហាងខារ៉ាអូខេ(៩៩៩)ខ្យល់(គ)ស្លាប់។ បើតាមលោកវរសេនីយ៍ទោ ម៉ែន សុខឃឿន ជាអធិការស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សែត ស្រីមុំភេទស្រីអាយុ១៩ឆ្នាំ(ស្លាប់)មុខរបរនិងបំរើការងារក្នុងហាងខារ៉ាអូខេយីហោ៩៩៩និងប្តីឈ្មោះ ហុង បូរី អាយុ២២ឆ្នាំរស់នៅភូមិឃំុកើតហេតុនិងមានកូនប្រុសម្នាក់អាយុ១៥ខែ។
លោកម៉ែន សុខឃឿនបានបន្ត ថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើការជានារីបំរើខារ៉ាអូខេយីហោ៩៩៩នៅត្រង់ចំណុចភូមិឈូក ឃំុសន្លង់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលហើយនៅវេលាម៉ោង២៤:០០នាទីយប់ឈ្មោះហុង បូរីត្រូវជាប្តីតែងតែទៅឌុបប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញជារៀងរាល់យប់។លុះមកដល់ថ្ងៃទី១៨មករា២០១៧នៅវេលាម៉ោង១១និង៣០នាទីជនរងគ្រោះមានអាការៈចុកពោះខ្លាំងម្ចាស់ហាងនិងអ្នកធ្វើការជាមួយបានជូនជនរងគ្រោះទៅមណ្ឌលសុខភាពឃំុសន្លុងហើយក៍ទូរស័ឮហៅប្តីឲ្យមកមើលប្របន្ធបន្ទាប់មកប្តីរបស់ជនរងគ្រោះនិងម្ចាស់ហាងខារ៉ាអូខេបានយកប្រពន្ធ(ជនរងគ្រោះ)ទៅមន្ទីរពេទ្យបង្អែកស្រុកពារាំងខេត្តព្រែវែងរហូតដល់វេលាម៉ោង១រំលងអាធ្រាតឈានចូលមកដល់ថ្ងៃទី១៩មករា២០១៧ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយក្រុមគ្រួសារបានដឹកសាកសពត្រឡប់មកផ្ទះវិញ។
លោកម៉ែន សុខឃឿន ថា សមត្ថកិច្ចជំនាញស្រុកបានចុះទៅធ្វើការត្រួតពិនិត្យដោយហ្មត់ចក់និងមានការចូលរួមពីគ្រួពេទ្យ មេភូមិ ក្រុមឃំុនិងក្រុមគ្រួសារសពពំុមានស្នាកស្នាមឃាតកម្មទេគឺបានសន្និដ្ឋានថាស្លាប់ដោយសារខ្យល់(គ)ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖VD7news.com


