Sponsor
ធ្លាប់តែ​ឃើញ​ស្រុក​គេ​ ឥឡូវ​ស្រុកខ្មែរ​ !​​ អ្នក​ដំណើរ​ពេញ​១​​យន្តហោះ​ ភ័យ​លួស​ព្រលឹង​​​​

ខេត្ត​សៀមរាប​៖ ​​នៅ​ព្រលាន​យន្តហោះ ​ខេត្ត​សៀមរាប​ ​យន្តហោះ​មួយ​គ្រឿង​ ដែល​មាន​ជើង​ហោះ​ហើរ​លេខ​ZA484​មក​ពី​ខេត្ត​WUHAN​ប្រទេស​ចិន​ ​បាន​បែក​កង់​នៅ​ចុង​ផ្លូវ​រត់​ ​ ខណៈ​ពេល​​​ចុះ​​ ចត​ បណ្តល​​ឲ្យ​អ្នក​ដំណើរ​ជាង​១០០​នាក់​ ភ័យ​លួស​ព្រលឹង​​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​ មករា​​ ឆ្នាំ​២០១៧​នេះ​ ​​តែ​សំណាង​ល្អ​មិន​មាន​អ្នក​រងគ្រោះ​ថ្នាក់​ឡើយ​។

យន្តហោះ​នេះ ​ចេញ​ដំណើរ​មក​ពី​ប្រទេស​ចិន​ បាន​មក​ដល់​ខេត្ត​សៀមរាប​ នៅ​វេលា​ម៉ោង​៤:៤៥​នាទី​ព្រឹក ​បាន​បែក​កង់​ខាងក្រោយ ​បណ្ដាល​មក​ពី​គាំង​ប្រព័ន្ធ​ហ្រ្វាំង​ ABS​។ ករណី​នេះ​បាន​ធ្វើឲ្យ​ព្រលាន​យន្តហោះ​ត្រូវ​ផ្អាក​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​បើក​ឲ្យ​ធ្វើ​ចរាចរ​ឡើង​វិញ​បាន​៕​

ព្រលានយន្តហោះ
បែកកង់

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor