
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៤មករា២០១៧នេះ នៅចំណុចក្នុងផ្ទះជនរងគ្រោះនៅ ភូមិត្រយឹង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ មានកុមារីជនរងគ្រោះម្នាក់ឈ្មោះហេង គីមឡាយ អាយុ០១ឆ្នាំ០៧ខែនៅភូមិកើតហេតុខាងលើ បានស្លាប់។
តាមការបំភ្លឺរបស់ម្តាយឈ្មោះ នួន ថា ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ កសិករនៅភូមិត្រយឹងឃុំពើកស្រុកអង្គស្នួល បានឲ្យដឹងថា កូនរបស់ខ្លួនបានទៅលេងព្រីភ្លើងជំនៀងផ្ទះហើយបណ្តាលឲ្យ ឆក់ខ្សែងភ្លើងម្ដាយជនរងគ្រោះបានយកទៅពេទ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យរបស់ជំនាញនគរបាលស្រុក និងមន្ត្រី ប៉ុស្តិ៍ព្រមទាំងអាជ្ញាធរឃុំនិងពេទ្យឃើញថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ពិតមែន។ សពនេះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធិដោយ៖ VD7News.com