
សិល្បៈ ៖ ជារឿងសប្បាយចិត្តគ្មានអ្វីប្រៀបបានសម្រាប់នារីៗ ពេលដែលសង្សាររបស់ខ្លួនបានរៀបចំកម្មវិធីជប់លៀងអញ្ជើញភ្ញៀវជាច្រើនចូលរួម ហើយបានប្រាប់គេឯងជាមុនថា ក្នុងកម្មវិធីនេះ គេនឹងប្រកាសសុំនារីម្នាក់រៀបការធ្វើជាភរិយា ប៉ុន្តែក្ដីរីករាយនេះ បានប្រែក្លាយជារឿងទឹកភ្នែកមួយរំពេច ព្រោះនារី ដែលគូស្នេហ៍ប្រកាសសុំរៀបការជាស្រីផ្សេងទៅវិញ។
រឿងពិតក្នុងស្រទាប់យុវវ័យមួយនេះដ្បិតតែអ្នកនិពន្ធលោក Seng Sovanara មិនហ៊ានបញ្ជាក់ប្រាប់អត្តសញ្ញាណគូស្នេហ៍ពិតក្នុងរឿងនេះក្ដី ប៉ុន្តែសាច់រឿងដ៏ឈឺចាប់មួយនេះត្រូវបានលោកលើកមកនិពន្ធជាបទចម្រៀង និងថតជា MV ក្នុងបទ "មនុស្សមានបញ្ហា ឲ្យធ្វើធម្មតាម្ដេចទៅ? " ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ស្រទាប់យុវវ័យជាច្រើន។
គួរបញ្ជាក់ដែរថា បទចម្រៀង"មនុស្សមានបញ្ហា ឲ្យធ្វើធម្មតាម្ដេចទៅ? " គឺជាបទចម្រៀង Original Song និពន្ធ Melody និងទំនុកច្រៀងដោយលោក សេង សុវណ្ណារា និងនិពន្ធបទភ្លេងដោយក្រុម I Like Original Song និងច្រៀងដោយតារាចម្រៀងពន្លកថ្មីកញ្ញា Lindee ដឹកនាំដោយលោក Vongsa ហើយបទចម្រៀងមួយបទនេះក៏បានចងក្រងចេញពីរឿងពិតរបស់គូស្នេហ៍មួយគូ ដែលបានកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៦។
បើប្រិយមិត្ត Kqube.net ចង់ដឹងរឿងពិតគូស្នេហ៍ខាងលើនេះកើតឡើងមានដំណើររឿងបែបណានោះ សូមកុំអូសរំលង MV ខាងក្រោម ៖



ផ្តល់សិទ្ធិដោយ៖KQUBE