Sponsor

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម ខៀវ​ កាញារីទ្ធ​ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​អគ្គនាយក​ប៉ុស្តិ៍​លេខ​៣​ រាជធានី​ភ្នំពេញ ដើម្បី​ត្រូវ​ឲ្យ​បញ្ឈប់​ការ​សហការ​​ផលិត​កម្មវិធី​​ផ្សាយជាមួយ​វិទ្យុABC កម្ពុជា​ ១០៧.៥។​​​​​​​

ក្នុងលិខិតនោះ  បានបញ្ជាក់ថា «កន្លងមកក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឱ្យឯកឧត្តមធ្វើកិច្ចសហការជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM 107MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង០៦៖០០នាទី ដល់ម៉ោង៩៖០០នាទីព្រឹក ។

ប៉ុន្តែបន្ទាប់ពីដំណើការកម្មវិធីនេះមួយរយៈខ្លីមក ធ្វើឱ្យមហាជនជាច្រើន ធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់ពិធីករ ពិធីការិនីផ្សេងទៀត»។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយ ដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មាន តម្រូវឱ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយ៍វិទ្យុ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយ៍វិទ្យុ ABC កម្ពុជា FM 107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor