បន្ទាប់ពីមានមតិរិះយ៉ាងចាស់ដៃពីសំណាក់មិត្តលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញនិងរួមផ្សំនឹងមានការលើកឡើងពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ្ញារីទ្ធ ថា បើសិនជាខេត្តអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើបែបនេះគឺខុសហើយនោះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា ខេត្តកណ្តាលបានដោះវិញហើយនៅឡើយតែខេត្តផ្សេងៗ នូវការដោះផ្ទាំងប៉ាណូបែបនេះ។
ពាក់ព័ន្ធនឹងការដំឡើងពាក្យ ខេត្តនីមួយៗ សូមស្វាគមន៍ ដែលមានរូបភាពស្រាបៀនោះ មិត្តអ្នកលេងក្នុងបណ្តាញសង្គម បានលើកឡើងថា ផ្ទាំងប៉ាណូបែបនេះមានស្ទើរគ្រប់ទាំង២៥ខេត្តក្រុងដែលឡង់សេឲ្យគ្រឿងស្រវឹង បើក្រឡេកមើលទៅហាក់បីដូចជាពូជសាសន៍ខ្មែរជោគជាំដោយស្រា។
ត្រង់ចំណុចនេះអ្នកលេងក្នុងបណ្តាញសង្គមក៏សុំឲ្យអាជ្ញាធរខេត្តនីមួយៗ គួរដាក់រូបតំណាងខេត្ត ឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ អ្នកប្រាជ្ញ ពាក្យស្លោកអប់រំ រូបភាពអប់រំ ឬអេកូទេសចរណ៍ក្នុងខេត្តជំនួសវិញ ជៀសវាងកុំឲ្យខ្មាសបរទេស និងពលរដ្ឋជេរស្តី។
ទន្ទឹមនឹងប្រសិនជាមិត្តអានបានឃើញខេត្តណាបានដំណើរការដោះចេញនូវផ្ទាំងប៉ាណូទាំងនេះ សូមជួយប្រាប់ផង!
ផ្តល់សិទ្ធិដោយ៖KQUBE