
បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្រីមេម៉ាយកូនមួយ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
ក្រោយពេលទទួលដំណឹងថាមានស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីម៉ារីមានជ័យ បន្ទប់លេខ២ហើយ សមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ករ ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូក នៅលើគ្រែ។
ស្ត្រីរងគ្រោះដែលស្លាប់នោះ បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរសនោះបានយកម៉ូតូជិះចេញទៅវិញ។
អ្នកបម្រើនិយាយថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ ហើយគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប។ ដោយមានការសង្ស័យ ពួកគេក៏គាស់ទ្វារបន្ទប់ ទើបឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែតែម្តង។
ស្ត្រីរងគ្រោះ ស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ ដោយសារតែសង្សានាំមកសំលាប់បានយកម៉ូតូ១គ្រឿងម៉ាក់ហុងដារឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិនឹងខ្លួន បានហើយគេចខ្លួនបាត់ ។សមត្ថកិច្ចជំនាញថា ក្រោយពេលដែលពិនិត្យស្ត្រីរងគ្រោះដែលស្លាប់ និងសាក្សីសាច់ញាតិផ្តល់ព័ត៌មានរួចមក កម្លាំងសមត្ថកិច្ចបានទទួលមុខសញ្ញាបានខ្លះ ហើយកំពុងស្រាវជ្រាវ និងឈានទៅរកចាប់ខ្លួនឃាតកនេះ យកមកផ្តន្ទាទោសទៅតាមច្បាប់៕



ផ្តល់សិទ្ធិដោយ៖VD7News.com