
ភ្នំពេញ៖ កាលពីព្រឹកម៉ោងជាង០៧ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាណូយ កែងនឹងផ្លូវម៉ុងរិទ្ធី បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួស។
បង្កឡើងដោយរថយន្ត HYUNDAI ដឹកទំនិញ បើកបុកអ្នកជិះម៉ូតូ២នាក់ ដែលឈប់នៅស្តុបចំណុចកែងខាងលើ ពីក្រោយបណ្តាលឱ្យកិនអ្នកជិះម៉ូតូម្នាក់ នៅកប់ខាងក្រោមរថយន្ត ខណៈរថយន្តនេះបើកបរមិនឈប់ស្តុប។ចំណែកអ្នកជិះម៉ូតូម្នាក់ទៀតក៏បានរងរបួសយ៉ាងដំណំដែរ។ រថយន្តបង្កម៉ាក HYUNDAI ដឹកទំនិញពាក់ស្លាកលេខ ភ្នំពេញ 3D: 5797។ ចំណែកម៉ូតូជនរងគ្រោះទាំងពីរ ដែលគាបជាប់នៅក្រោមរថយន្ត ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE:3803។
បន្ទាប់ពីបុកកិនមនុស្សស្លាប់តៃកុងរថយន្តត្រូវឃាត់ខ្លួនផងដែរ,មូលហេតុបង្កនេះគឺអ្នកបើកបររថយន្តខាងលើដល់ស្តុបមិនព្រមឈប់ទើបបណ្ដាលឲ្យកិនមនុស្សស្លាប់តែម្ដង៕





ផ្តល់សិទ្ធិដោយ៖VD7News.com