Sponsor
ស្គាល់មុខឃាតករហើយ! ក្នុងរឿងឃាតកម្មអារ.កសម្លាប់មនុស្សនៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖  តាមសេចក្តីរាយការណ៍​កាលពីល្ងាចម្សិលមិញបានឱ្យ​ដឹងថា​  ស្ត្រី​​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ចំនួន03នាក់ ដែល​ត្រូវ​ឃាត​ករ​អារ.ក​សម្លាប់​​ក្នុង​រាត្រីឆ្លងឆ្នាំ​2017នោះ បានដឹងតម្រុយពីឃាតករនោះហើយ។នារី​រងគ្រោះខាងលើ​​ឈ្មោះ​ឡេ​ង ស្រី​ពៅ អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន ​មានស្រុក​កំណើត​នៅ​ភូមិ​កា​រ៉េ​ន​ជោ ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ។ រីឯ​ឃាតករ​​ឈ្មោះ​ជា សុជៀនភេទប្រុស អាយុ23ឆ្នាំ ដែលឈ្មោះនេះ​ តុលាការខេត្តសៀមរាប​បានចេញ​​ដីកាចាប់ខ្លួនហើយ ដែលធ្វើការ​​ជិត01ឆ្នាំនៅក្នុង​ក្រុមហ៊ុន ជាមួយ​ជនរងគ្រោះ​ទាំង៣នាក់ ​។

ជនសង្ស័យ

គួររំលឹកថា គិតមកដល់​​រសៀលថ្ងៃទី០២ មករា នេះ​​ ស្ត្រី​​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​២នាក់ ដែល​ត្រូវ​ឃាត​ករ​អារ.ក​សម្លាប់​​ក្នុង​រាត្រីឆ្លងឆ្នាំ​២០១៧នោះ បានធូរស្រាលអាច​និយាយ​បាន​ខ្លះៗហើយ ​។ បន្ទាប់ពី​ក្រុមគ្រូ​ពេទ្យ​​ខិត​ខំ​សង្គ្រោះ​យ៉ាងចិត្ត​ទុក​ដាក់បំផុត​ នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ហើយក៏​បាន​​ដឹង​ពី​តម្រុយ​ឃាតករ ដែលកំពុង​គេច​ខ្លួន​​ផ​ង​ដែរ ។

តាមប្រភពពីសមត្ថកិច្ច​បានឲដឹងថា ​ជន​ដៃដល់រូបនេះ គឺ​វាបានដាក់ថ្នាំសណ្តំ​ក្នុងទឹក​ឱ្យផឹក ទើបវាសម្លាប់ជនរងគ្រោះទាំង03នាក់ ​។ ចំណែកឯនារី រងគ្រោះដែល​អាច​នៅ​មាន​ជីវិតខាងលើ ​ត្រូវនាងនិយាយថា បានធ្វើ​​ពុត​ជា​ស្លាប់ ទើបអាចរស់​បាន​បែប​នេះ ។

បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងតែគេចខ្លួននៅឡើយ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្វែងរក ចាប់ខ្លួនយ៉ាងក្តៅគគុក ​និង​​បាន​​​រក​ឃើញ​​​គណនី​ហ្វេសប៊ុក​របស់​ជន​ដៃដល់រូបនេះ​ទៀតផង មាន​​ឈ្មោះ​ភូ តឹកឡឹក ភេទប្រុស អាយុ23ឆ្នាំ មានទីលំនៅក្នុងឃំុស្វាយជ្រំុ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ដោយម៉ែង ហួត

ជនរងគ្រោះ
ជនរងគ្រោះ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor