Sponsor
ស្លាប់ដល់​ទៅ​២៥នាក់ រថយន្ត​បុកគ្នា​ផ្ទុះឆេះ​ នៅ​ព្រំដែន​កម្ពុជា​-ថៃ ដោយ​មិនទាន់​ដឹង​មាន​ពលករខ្មែរ ឬយ៉ាងណានោះទេ !! (មានវីដេអូ)

ប្រទេសថៃ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២ ខែមករា ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអុីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តតួរីស ជាមួយនឹងរថយន្តម៉ាកនីសាន់ ដឹកអ្នកដំណើរដូចគ្នា។

ប្រភពបានឲ្យដឹងថា មានមនុស្សស្លាប់នៅក្នុងអណ្តាតភ្លើងចំនួន២៥នាក់ ដែរក្នុងចំណោមអ្នកដំណើរទាំង២៧នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយរន្ធត់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានរថយន្តដឹកអ្នកដំណើរចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយធុងហ្គាសឆាបឆេះតែម្តង ។

យោងតាមលោកបាន់ឆា ប៉ានណាំ សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តច័ន្ទបុរីប្រទេសថៃ «ព្រំដែនកម្ពុជាជាប់នឹងខេត្តប៉ៃលិន» ឆ្ពោះទៅកាន់ទីក្រុងបាងកក។

នៅពេលនោះដែរ គឺអ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូតខណៈដែលរថយន្តកំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។

ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានព័ត៌មានរួចមក កំលាំងតម្រួតផ្នែកអគ្គីភ័យ បានចេញប្រតិបត្តិការដើម្បីជួយពន្លត់អណ្តាយភ្លើងនេះ ជាលទ្ធផលនៅក្នុងហេតុការណ៍នេះដែរ គេសង្គេតឃើញថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីសដែលសរុបមានចំនួន១៤នាក់ បានស្លាប់ទាំងអស់ គឺមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែកនៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប ១៣នាក់ បានស្លាប់ដោយសារអណ្តាតភ្លើងអស់ចំនួន១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ខណ:ពេលនោះដែរ នៅក្នុងចំណោមជនរងគ្រោះទាំងអស់ គេមិនទាន់ដឹងថា តើមានពលករខ្មែរដែរឬទេ ព្រោះទិសដៅពីច័ន្ទបុរី ឆ្ពោះទៅក្រុងបាងកក គឺគេសង្ស័យថាអាចមានខ្មែរនៅក្នុងនោះដែរ៕

រូបភាពពេលកើតហេតុ
រូបភាពពេលកើតហេតុ
រូបភាពពេលកើតហេតុ

វីដេអូ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor