Sponsor
តាក់ស៊ី​ម៉ែត្រ​ដឹក​ភ្ញៀវ​​ស្រី​ស្អាត​ៗ​ ​ក្រឡាប់​ធ្លាក់​ផ្លូវនៅ​​ម្តុំ​ចំការ​ដូង​ប្រេង​​​

ខេត្តព្រះសីហនុ៖ ​រថយន្ត​រត់​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង​នៅ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៦៤-១៦៥ ភូមិ​តា​នៃ ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ដើម​ឆ្នាំ​សកល​ ១​មករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។​​

យោង​តាម​សមត្ថកិច្ច​​​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​តាក់​​ស៊ី​ម៉ែត្រ​​ក្រឡាប់​នេះ ​ម៉ាក ​Corolla ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AH​ 4388 ​បើកបរ​ដោយ​ឈ្មោះ ​ប៊ុន ​សំបូរ​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​​​ មាន​​ទីលំនៅ ខណ្ឌ​មាន​ជ័យ​ បាន​បើកបរ​ក្នុង​ទិសដៅ​ពី ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ហើយ​ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​​ស្រ្តី​ជនជាតិ​រុស្ស៊ី​​៣​នាក់ ដែល​១-ឈ្មោះ​SAIFPINOVA OKSANA អាយុ៣១ឆ្នាំ ទេសចរណ៍ ២-ឈ្មោះ BELIk ANASTOSLLA អាយុ​៣០ឆ្នាំ ទេសចរណ៍ ៣-ឈ្មោះ​BUSHUEVA BIKTORIAអាយុ១៤ឆ្នាំ៕

តាក់ស៊ី​ម៉ែត្រ​ដឹក​ភ្ញៀវ​​ស្រី​ស្អាត​ៗ​ ​ក្រឡាប់​ធ្លាក់​ផ្លូវនៅ​​ម្តុំ​ចំការ​ដូង​ប្រេង​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor