Sponsor

រហូតមកទល់៧យប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ នេះ លោកតាឈ្មោះ ប៊ុត ប៉ុន ដែលគ្រោះថ្នាក់ព្រឹកមិញនៅគល់ស្ពានច្បារអំពៅម្តុំហ្គារ៉ាស់សាំងតូតាល់ បានស្លាប់ហើយដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេកដោយការបាក់ជើងទាំងសង់ខាងជាច្រើនកំណាត់ និងបាក់ឆ្អឹងដើមដៃស្តាំ។

លោកតាមានអាយុ92ឆ្នាំ គាត់មានកូន៤នាក់ ចៅទួត២នាក់។ តាមលោកពូប៉ូលិសដែលប្រចាំការនៅគល់ស្ពានបានប្រាប់ថា ដំបូងឡើយគាត់ ប្រជាពលរដ្ឋ និងអ្នករត់កង់បីជិតនោះបានលើកបីលោកតាយកទៅពេទ្យបង្អែក។ ពេទ្យបានព្យាបាលដាក់សារ៉ូមដោយមិនគិតកម្រៃទេក្នុងតម្លៃប្រមាណ100000៛ បន្ទាប់មកក៏បញ្ជូនទៅបន្តព្យាបាលនៅពេទ្យរុស្សី ប៉ុន្តែពុំអាចសង្រ្គោះជីវិតគាត់បានទេ។

សពគាត់ត្រូវបានបូជារួចរាល់ហើយនៅវត្តច្បារអំពៅ និងរង់ចាំការរើសអដ្ឋិធាតុនៅពេលព្រឹក។ សូមបងប្អូនជ្រាបជាពត៌មាន សូមទំនាក់ទំនងចូលបុណ្យដោយសទ្ឋាជ្រះថ្លា តាមរយៈលេខកូនប្រុសច្បងរបស់គាត់ឈ្មោះ ប៉ុន កឺ 010479917

ប្រភពពី Lima Make Peace

Image may contain: 1 person, sittingImage may contain: 1 person, standing and outdoorImage may contain: 7 people, people standingImage may contain: 5 people, people standing

វីដេអូ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor