
ខេត្តរតនៈគិរី៖ មុននេះបន្តិច នៅក្នុងទំព័រហ្វេសប៊ុក របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួង ថតបានដំរីមេ និងកូនរបស់វា នៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅក្នុងខេត្តរតនៈគិរី។
នេះអាចចាត់ទុកថា ជាដំណឹងល្អមួយរបស់ប្រជាជនទាំងមូល ដែលសត្វព្រៃកម្ពុជាដូចជាដំរីជាដើម ស្ទើរតែផុតពូជ ដោយបង្កមកពីកត្តាផ្សេងៗ៕


