
ខេត្តកែប៖ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០៩ខែមករា ឆ្នាំ២០១៧នេះ មានករណីហង្សាក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយនៅផ្ទះសេង គៀន ភេទស្រីអាយុ៥៥ឆ្នាំ មានអំពើករណីហង្សាបង្ករបួសស្នាមលើមនុស្ស៤នាក់
ទី១ ឈ្មោះ យន់ រិទ្ធី ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិសំរោង ឃុំអង្កោក ស្រុកដំណាក់ចង្អើរ ខេត្តកែប។បានទទួលរងរបួសលើចិញ្ចើមខាងស្តាំ ចំនួន០៦ថ្នេរនិងពកក្បាលបីកន្លែង។ទី២ ឈ្មោះ ប៉ោន វ៉ៃ ភេទ ប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវចំក្បាលខាងឆ្វេងដេចំនួន៨ថ្នេរ។ទី៣ ឈ្មោះអឹម ឆិក ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិចំការចេកខាងកើត ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បានទទួលរងរបួសត្រូវក្បាល១កន្លែងដេ៤ថ្នេរ។ទី៤ ឈ្មោះ កែវ ចាន់ ភេទប្រុសអាយុ៣៤ឆ្នាំ បានទទួលរងរបួសត្រង់ក្បាល៣កន្លែង ដេ១៣ថ្នេរ និងក្រោមភ្នែកខាងឆ្វេងត្រូវឡើងប៉ោង។
ទាក់ទងករណីហិង្សាបង្ករបួសស្នាមនេះដែរ លោកវរសេនីយ៍ទោ សែន បញ្ចមន អធិការស្រុកដំណាក់ចង្អើរបានបញ្ជាកថា នៅម៉ោង១២និង៣៤នាទីនេះថា ក្នុងករណីនេះរូបលោកកំពង់ធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ រឿងរ៉ាវយ៉ាងណានោះមិនទាន់បានលទ្ធផលជាក់ច្បាស់នៅឡើយទេ ព្រោះអ្នកទាំងសងខាង មិនដឹងថាខាងណាជាអ្នកបង្កមុន តែលោកបានបញ្ជាក់ជាបឋមថា ខាងកូនកំលោះ រងរបួស២នាក់ ចំណែកឯខាងកូនក្រមុំទទួលរងរបួស២នាក់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា នេះជាករណីលើកទី២ហើយ ដែលមានកម្មវិធីអាពាហ៍ពិពាហ៍ ហើយត្រូវបានសុរាមេរាយចូលសន្ថិតក្នុងខ្លួនបង្ករបួសស្នាម តើវប្បធម៌បែបនេះ ច្បាប់ត្រូវមានវិធាបការទៅលើជនបង្កយ៉ាងណា៕
ដោយ៖ (ហង្ស សុភាព)

ផ្តល់សិទ្ធិដោយ៖VD7News.com