Sponsor

ប្រទេសថៃ៖ យោងតាម​ប្រភពព័ត៌មានដែលទទួលបានពីប្រទេសថៃឲ្យដឹងថា មានហេតុការណ៍ធ្លាក់យន្តហោះបានកើតឡើងកាលពីវេលាម៉ោង៩និង២៧នាទីព្រឹក ថ្ងៃទី ១៤មករា២០១៧ម្សិលមិញនេះ ដែលជាថ្ងៃខួបទិវាកុមារជាតិរបស់ប្រទេសថៃ រាល់ឆ្នាំតែងតែប្រារព្ធធ្វើឡើង ដែលបញ្ហានេះបាន កើតឡើងនៅចំណុចក្បែព្រលានយន្តហោះអន្តរជាតិ ហាតយ៉ៃ ក្នុងស្រុក ខ្លងហយខូងខេត្តសុងខ្លា ប្រទេសថៃ ។

ប្រភពឲ្យដឹងថា យន្តហោះមួយគ្រឿង ដែលជាប្រភេទយន្តហោះចំបាំង បានធ្លាក់បុកដី ព្រមទាំងបានផ្ទុះឡើងដោយមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដោយបានសំលាប់អាកាសយានិកចំនួនពីរនាក់ផងដែរ ខណៈដែលយន្តហោះនេះបានធ្វើការហោះហើរ ដើម្បីបង្ហាញពីភាពអង់អាច ក្លាហាន របស់កងទ័ពអាកាស ដល់ប្រជាពលរដ្ឋមើលក្នុងថ្ងៃទិវាកុមារជាតិ របស់ប្រទេសថៃ។

ប្រភពដដែលបានបន្តថា រាល់ទិវាកុមាររបស់ប្រទេសថៃ  គឺអាជ្ញាធរជាតិតែងតែមានការរៀបចំអោយប្អូនៗកុមារ  និងអាណាព្យាបាលរបស់កុមារទាំងនោះបានមើលអំពីអ្វីដែលប្លែកៗ នៅក្នុងប្រទេសដូចជាការសំដែងនូវការហោះហើររបស់យន្តហោះប្រដេញ ការបើកបររថក្រោះ និងរថពាសដែកអោយកុមារបានមើលនិងបានសរសើរអំពីគ្រឿងសព្វាវុធដ៏ទំនើបៗរបស់ប្រទេសខ្លួន ។

ជាក់ស្តែងនៅមុនពេលកើតហេតុខាងលើ គេសង្គេតឃើញមានប្រជាពលរដ្ឋ និងប្អូនៗ កុមាររាប់ពាន់នាក់ បានមកប្រមូលផ្តុំនៅក្បែព្រលានយន្តហោះអន្តរជាតិ ហាតយ៉ៃដើម្បីរង់ចាំទស្សនា ការហោះហើរនៃកងទ័ពអាកាស នៅលើយន្តហោះប្រភេទប្រដេញ« គឺយន្តហោះចំបាំង » ។ នៅពេលនោះដែរក៏មានយន្តហោះមួយគ្រឿងប្រភេទC៣៩ របស់កងទ័ពអាកាសលេខ ៥៦នៃខេត្ត សុងខ្លា បានហោះឡើងយ៉ាងខ្ពស់ ព្រមទាំងបានហោះហើរក្រឡាប់ផ្កាប់ផ្ងារ ផងដែរដើម្បីអោយប្អូនៗកុមារបានទស្សនា ប៉ុន្តែវាជាអកុសល ស្រាប់តែយន្តនោះ បាមដាំក្បាលចុះក្រោម ហើយបានបុកទៅលើដីដោយមានសំលេងផ្ទុះយ៉ាងខ្លាំង រួមជាមួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផងដែរ  ដោយបានសំលាប់អាកាសយានិក ចំនួនពីរនាក់ ។ លោក ប៊ុនរឿង ត្រៃរឿងវ៉នវ៉ាត់ ប្រធានក្រុមរបស់អាកាសយានិក បានសំដែងនូវការសោកស្តាយយ៉ាងខ្លាំងដល់កងអាកាសយានិកទាំងពីររូប ព្រមទាំងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ ដោយសារតែបានស្លាប់ក្នុងឧប្បទ្ទវហេតុនេះ និងធ្វើអោយប្រជាពលរដ្ឋ រួមជាមួយប្អូនៗកុមាររាប់ពាន់នាក់ ដែលបានឃើញនូវហេតុការណ៍ផ្ទាល់នឹងភ្នែកបែបនេះ ហើយយន្តហោះដែលហោះហើរដោយអាកាសយានិកទាំងពីរនាក់ នេះ ទើបតែត្រឡប់មកពីធ្វើការហោះហើរសំដែងនៅឯខេត្ត ប៉ាតានី រួច ក៏បានមកធ្លាក់ នៅខេត្តសុងខ្លា តែម្តង ។

បច្ចុប្បន្នក្រុមការងារជំនាញកំពុងធ្វើការសិក្សាអំពីករណីខាងលើ  ដើម្បីចង់ដឹងមូលហេតុហើយកំលាំងក៏បានរៀបចំពិធីបុណ្យនេះឡើងដើម្បីចូលរួមគោរពវិញ្ញាណក្ខ័ន្តនៃសព ផងដែរ៕

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor