Sponsor

ភ្នំពេញ៖ ភ្លៀង​តិចៗ​ លិច​ល្មមៗ​ ភ្លៀង​កាន់តែ​ច្រើន​ លិច​ក្បែរ​ទាំងអស់​.. ចំណុច​ទាំងនេះ​ធ្វើ​អោយប្រជាពលរដ្ឋ​អ្នក​រស់នៅរាជធានី​ភ្នំពេញ​ផ្ទាល់​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ ទាំង​ការ​កកស្ទះ​ចរាចរ​និង​លិចទឹក​ពេលមាន​ភ្លៀង​ម្ដងៗ​។

ក្រឡេក​ទៅ​មើល​ការ​អភិវឌ្ឍ​ក្នុង​ក្រុងភ្នំពេញ​វិញ​ ហាក់​មមាញឹក​ដោយ​កំពុងតែ​ជួសជុល​និង​ស្ថាបនា​ថ្មីៗ​ស្ពាន​អាកាសជាច្រើនកន្លែង​ ដើម្បី​ត្រៀម​បញ្ចៀស​នៅ​ការ​កកស្ទះ​ទាំងនេះ​ តែ​យ៉ាង​ណា​មិញ​បើ​យើង​ធ្វើដំណើរ​ដល់​ចំណុច​ផ្លូវ​បំបែក(​ចោមចៅ​)គឺ​មានការ​កកស្ទះ​ខ្លាំង​រហូត​ដល់​រាប់​ម៉ោង​ឯណោះ​ ព្រោះ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្ខារ​ផ្លូវ​គ្មាន​ការ​សហការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រីក​ផ្លូវ​ ព្រោះ​មើលទៅ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​។

ប្រភពពី​ប្រជាពលរដ្ឋ​តែង​​និយាយ​​ថា​ «ទាក់ទងនិងផ្លូវខូចនេះ ពួកគាត់​ កំពុងតែសង្ស័យថានេះជាបឹង ឬ ជាផ្លូវ ? តែលឺថាផ្លូវនឹងក្នុងរាជធានីភ្នំពេញទៀតផង តើជាការពិតទេ ? សំនួរសួរថាផវ្លូគ្មានគុណភាពដោយសារកត្តាអ្វីខ្លះ ? ដោយសារអំពើពុករលួយឬ ?» «ចាក់ក្រាស់សុីស្តើង ចាក់ស្តងសុីក្រាស់ឬ ??»៕

វីដេអូ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor