
រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ថៅកែបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពាវ បានផ្តល់អាំងប៉ាវដល់បុគ្គលិកខ្លួន ម្នាក់៦០០ដុល្លារ សម្រាប់បុគ្គលិកក្នុងការបំពេញការងារល្អនៅក្នុងក្រុមហ៊ុន។
យោងតាមហ្វេសប៊ុកមួយឈ្មោះ Oun Tey សរសេរថ្លែងអំណរអរគុណដល់ចៅហ្វាយនាយរបស់ខ្លួន អមដោយរូបភាពមួយសន្លឹក នឹងការកាន់លុយម្នាក់៦ ដុល្លារនៅក្នុងដៃ ដែលខ្លឹមសារនៃសំណេរនោះមានន័យយ៉ាងដូច្នេះថា៖ "អរគុណ Boss សំរាប់អាំងប៉ាវចូលឆ្នាំចិន សូមជូនពរBoss សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា" ៕

ផ្តល់សិទ្ធិដោយ៖KQUBE