Sponsor
ផាភួង ​ទប់​ទឹកភ្នែក​មិន​ជាប់​ ពេល​ឃើញ​ក្មេង​ពីរ​នាក់​បងប្អូន​យំ​នឹក​ម្ដាយ​

សិល្បៈ ៖ វីដេអូ​ក្មេង​ប្រុស​ស្រី​ពីរ​នាក់​បងប្អូន​នៅ​ខេត្ត​កំពង់​ឆ្នាំង​ដែល​ឪពុក​ស្លាប់​ចោល​ ហើយ​ម្ដាយ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​មិន​ឃើញ​វិល​មក​វិញ​ តម្រូវ​ឲ្យ​ពួក​គេ​តស៊ូ​កាប់​ព្រៃ​របោះ​ធ្វើ​អំបោស​លក់​ដើម្បី​រក​លុយ​ទិញ​អង្ក​ចិត្ត​ជីវិត​ ពិត​ជា​ធ្វើ​ទស្សនិកជន ​និង​អ្នក​សិល្បៈ​ជា​ច្រើន​រំជួល​ចិត្ត​ជា​ខ្លាំង​។ ជាក់ស្ដែង​តារា​សម្ដែង​កញ្ញា​ សឿន ផានផាភួង ​ប្រាប់​ថា​ នាង​ទប់​ទឹកភ្នែក​មិន​ជាប់​ ធ្វើ​ឲ្យ​នាង​យំ​កណ្ដាល​ចំណោម​មនុស្ស​ជា​ច្រើន​ ពេល​ទស្សនា​វីដេអូ​ក្មេង​ទាំង​ពីរ​នាក់​បងប្អូន​យំ​នឹក​ម្ដាយ​។ ​

កញ្ញា​ប្រាប់​បន្ថែម​ថា ​ជីវិត​របស់​ក្មេង​ទាំងពីរ​នាក់​នេះ​ពិត​ជា​អាណោចអាធ័ម​ណាស់​ ពួក​គេ​ទើប​មាន​អាយុ​៦ ​និង​៤ ​ឆ្នាំ​ត្រូវ​ប្រកប​របរ​ចិ?នាង​មិន​នឹក​ស្មាន​ថា​មាន​ក្មេង​អាយុ​ប៉ុន​នេះ​គាត់​ជួប​ទុក្ខ​បែប​នេះ​ទេ​ ចំណុច​នេះ​ហើយ​ដែល​នាង​រំជួល​ចិត្ត​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ គឺ​យំ​ដល់​ថ្នាក់​ថត​មិន​កើត​។

តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​រូប​នេះ​បន្ត​ថា​ ព្រោះ​តែ​ការ​អាណិត​នេះ​ហើយ ​នាង​ក៏​ទិញ​កង់​មួយ​គ្រឿង​ជូន​ពួក​គាត់​គ្រាន់​ជិះ​ទៅ​រៀន​ រួម​ជាមួយ​ថវិកា​មួយ​ចំនួន​ទុក​សម្រាប់​គាត់​ទិញ​អាហារ​ចិញ្ចឹម​ជីវិត​ រង់ចាំ​ម្ដាយ​វិលត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ​ ហើយ​សម្ភារ​ទាំង​នេះ​នាង​នឹង​ផ្ញើ​តាម​អ្នក​នាង​ ឌី លីណា ​យក​ទៅ​ប្រគល់​ជូន​ក្មេង​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​២១​នេះ​ហើយ​៕

រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor