Sponsor
ប្លែក​ណាស់​ !! មិនដែល​ឃើញ​ទេ​ នៅ​ខ្មែរ​យើង​ មិនមែន​បរទេស​ទេ​ ជីករូង​ដើម្បី​...

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ នៅត្រង់ចំណុចខាងក្រោយវិទ្យុ៩៩ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ ក្រុង-ខេត្តស្ទឹងត្រែង។ដោយមានជនសង្ស័យ០២នាក់ បានធ្វើរូងស្នាក់នៅដើម្បី ចែកចាយជួញដូរគ្រឿងញៀន នៅតែកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង រកឃើញនិងចាប់ឃាត់ខ្លួន ដដែល​។

យោងតាមលោកវរសេនីយ៍ទោចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យពាក់ព័ន្ធក្នុងករណីប្រើប្រាស់ចែកចាយជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចចាប់ខ្លួនមានគ្នា២នាក់ ទី១ឈ្មោះផាន់ ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ ក្រុងខេត្តស្ទឹងត្រែងទី២ឈ្មោះ តន ធីតា ភេទស្រី អាយុ២៨ឆ្នាំ(ស្រីខារ៉ាអូខេកាឡាក់ស៊ី)ទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពុងចាម។ លោកវរសេនីយទោបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀនផងនិងចែកចាយជួញដូរផង។

ជនសង្ស័យទាំងនាក់បានរៀបចំ ទីតាំងប្រើប្រាស់និងសំរាប់ចែកចាយនៅក្នុងអូរមួយកន្លែងដែលមានរូងសំរាប់ឱ្យពួកញៀនថ្នាំចូលទៅជក់នៅក្នុងនោះ។បន្ទាប់ពីជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនព័ទ្ធចាប់បាន និងបានធ្វើការដកហូតថ្នាំញៀន(ICE)ចំនួន២កញ្ចប់តូច៤កញ្ចប់ធំរួមនិងសម្ភារៈប្រើប្រាស់មួយចំនួននិងបានបញ្ចូនខ្លួនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើការសាកសួរ។

ឯវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការទៅតានីតិវិធី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor