Sponsor

ប្រទេស​ ប៉ាគីស្ថាន​ បាន​ឃុំឃាំង​ក្នុង​ផ្ទះ​នូវ​​បុរស​ឈ្មោះ​ សាហ្វីស សាអ៊ីដ​ (Hafiz Saeed)​ ជា​អ្នក​ដែល​សហរដ្ឋ​អាមេរិក ​និង ​ប្រទេស ​ឥណ្ឌា ​ចោទ​ថា​ជា​មេខ្លោង​ក្នុង​ការ​វាយប្រហារ​ឆ្នាំ ​2008​ សម្លាប់​មនុស្ស​ ១៦៦​ នាក់​ ក្នុង​ទីក្រុង​ មុំបៃ​ ប្រទេស​ ឥណ្ឌា ។​

វិធាន​ការ​របស់​អាជ្ញាធរ ប៉ាគីស្ថាន ធ្វើឡើង​ដោយ​ពី​មាន​សម្ពាធ​ច្រើន​ឆ្នាំ​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង ​អ៊ីស្លាម៉ាបាត​ កាត់​ទោស​ សាអ៊ីដ ​និង​ជា​វិធានការ​ដែល​អាច​ធ្វើ​ឲ្យ​ធូរស្រាល​ដល់​ភាព​តានតឹង​រវាង​ប្រទេស ​ឥណ្ឌា ​និង​ ប៉ាគីស្ថាន​ ដែល​ជា​ប្រទេស​ជិតខាង​មាន​ទំនាស់​នយោបាយ​ដ៏​យូរ​អង្វែង ។​ សហរដ្ឋ​អាមេរិក ​បាន​សន្យា​ផ្ដល់​ប្រាក់ ​១០​ លាន​ដុល្លារ ​សម្រាប់​ព័ត៌មាន​នាំ​ទៅ​រក​ការ​ចាប់ខ្លួន​ សាអ៊ីដ ​ដែល​ជា​មេដឹកនាំ​អង្គការ​សប្បុរសធម៌​ឥស្លាម ​ចាម៉ាអាត-អ៊ុត-ដាវ៉ា ​ជា​ក្រុម​ដែល​ អាមេរិក​ ជឿ​ថា ​ជា​អ្នក​ដឹកនាំ​ក្រុម​ជីវពល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ ប៉ាគីស្ថាន​ ឈ្មោះ​ ឡាស្កា-អ៊ី-តេបា ។​

លេខា​ព័ត៌មាន​របស់​អង្គការ​សប្បុរសធម៌​ឥស្លាម ​ចាម៉ាអាត-អ៊ុត-ដាវ៉ា​ និយាយ​ថា​ សាអ៊ីដ​ ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ដោយ​មាន​ប៉ូលិស​មួយ​ក្រុម​បាន​ទៅ​ដល់​មូលដ្ឋាន​របស់​អង្គការ​ និង​បាន​បញ្ជាក់​អំពី​ការ​ឃុំ​ខ្លួន​នេះ ។​ ទោះ​យ៉ាងណា​ សាអ៊ីត​ បដិសេធ​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង ​មុំបៃ ​ប្រទេស ​ឥណ្ឌា​ ឆ្នាំ​ ២០០៨​ ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​ សាអ៊ីត​ មាន​សេរីភាព​ ធ្វើ​ឲ្យ​ប្រេះស្រាំ​ដល់​ទំនាក់ទំនង​រវាង ​ឥណ្ឌា ​និង​ ប៉ាគីស្ថាន ​ព្រមទាំង​ សហរដ្ឋ​អាមេរិក ។

​លេខា​ព័ត៌មាន​របស់​អង្គការ​សប្បុរសធម៌​ឥស្លាម​ បញ្ជាក់​ថា​ ប៉ាគីស្ថាន ​ទទួល​សម្ពាធ​ពី ​អាមេរិក ​ដោយ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ ប្រសិន​បើ​មិន​ដាក់ទោស​ សាអ៊ីត ។ ​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor