
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ដោយមានបុរសម្នាក់បានវាយប្រពន្ធរបស់ខ្លួននិងវែករហូតដល់ស្លាប់ ដោយបន្សល់ទុកកូនៗដល់ទៅ០៣នាក់ ខណៈម្ដាយស្លាប់ ឪពុកជាប់ទោសពេញខ្លួន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យជាប្ដី បានបញ្ជាក់ថា នៅម៉ោងប្រមាណ ជាង១១យប់ថ្ងៃទី៥ ខែមករា២០១៧ម្សិលមិញនេះ ខ្លួននឹងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយសាររឿងផឹកស៊ី ហើយជនសង្ស័យបានយកវែកសម្ល វាយរហូតដល់ប្រពន្ធរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ នៅម៉ោងប្រមាណ៥ទាបភ្លឺ ថ្ងៃទី៦ ខែមករានេះ។
ជនសង្ស័យបានបញ្ជូនប្រពន្ធរបស់ខ្លួនមកមន្ទីរពេទ្យ ដោយប្រាប់គ្រូពេទ្យថា ប្រពន្ធដួលបោកក្បាលក្នុងបន្ទប់ទឹក ប៉ុន្ដែពេលនោះ ដំណឹងនេះបានដឹងឮដល់សមត្ថកិច្ចរបស់មូលដ្ឋាន ហើយបានបើកការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះមិនស្លាប់ដោយសារដួលក្នុងបន្ទប់នោះទេ គឺជនជាប្ដីវាយរហូតដល់ស្លាប់។ បើតាមលោកអធិការ អ្វីដែលគួរឲ្យអាណិតនោះ គឺក្មេងតូច៣នាក់ នៅកំព្រា ពីព្រោះម្តាយត្រូវស្លាប់ និងឪពុកត្រូវជាប់គុក៕



ផ្តល់សិទ្ធិដោយ៖VD7News.com