
ខេត្តកំពត៖នៅវេលាម៉ោងប្រមាន១៦និង៣០នាទីល្ងាច ថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កដោយរថយន្តសាំយ៉ុងបុកជាមួយម៉ូតូមួយគ្រឿងលើកំណាត់ផ្លូវលេខ៣៣ត្រង់ចំនុចភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរ លោកវរសេនីយ៍ សេង រតនា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបានអោយភ្នាក់ងារVD7NEWSដឹងថា រថយន្តដែលបង្កនោះ ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F 9158 បើកបរដោយឈ្មោះ (សុះ ស៊ុលគីឃ្លី) ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើកបរក្នុងទិសដៅពីលិចទៅកើតដល់កន្លែងកើត(លើស្ពានដែក) ក៏បានបុកជាមួយម៉ូតូ១គ្រឿង ធុន គុប៥០ ពណ៏លាយទឹកប៉ិក ពាក់ស្លាកលេខ (កែប 1B- 06 16) ជិះគ្នាពីរនាក់ចំណែកអ្នកបើកម៉ូតូឈ្មោះ (ឃុំ សុខជា) ភេទប្រុស អាយុ១៦ឆ្នាំត្រូវបាន(ស្លាប់)ភ្លាមៗនៅនឹងកន្លែង ជាមួយគ្នានោះដែរ អ្នករួមដំណើរម្នាក់ទទួលរងរបួសធ្ងន់ធ្ងរ ឈ្មោះ សៅ សុវណ្ណារី ភេទប្រុស អាយុ១៦ឆ្នាំ ទាំងពីនាក់នេះបច្ចុប្បន្ន រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប រីឯម៉ូតូខូចស្ទើទាំងស្រុង
ក្រោយពីកើតសមត្ថកិច្ចជំនាញ បានយកវត្ថុតាងមករក្សារទុកនៅអធិការដ្ឋានស្រុកកំពង់ត្រាច។ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃ ចំពោះជនរងបានបញ្ជូនទៅសង្គ្រោះមន្ទីរបង្អែកស្រុកកំពង់ត្រាច៕








ផ្តល់សិទ្ធិដោយ៖VD7News.com