កំពង់ស្ពឺ៖ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ជនល្មោភកាមម្នាក់ កំពុងតែព្យាយាម ចាប់រំលោភក្មេងស្រីរងគ្រោះ អាយុ ១៧ឆ្នាំ ស្រាប់តែពេលនោះ ម្ដាយនាងមកទាន់ ក៏បានយកពូថៅ កាប់ទៅលើជននោះ ចំនួន ២ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយដួលសន្លប់ស្ដូកស្ដឹង នៅនឹងកន្លែង ស្ថិតក្នុងភូមិខ្នុលអម្ពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ហន អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ច.ថ អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា។ ករណីចាប់រំលោភមិនបានសម្រេចនេះ បច្ចុប្បន្នជនសង្ស័យ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ហើយនឹងត្រូវនគរបាល នាំទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ឃុំវាំងចាស់ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com