
FABRICE DELANNON សញ្ជាតិ French Guiana គឺជាជើងឯកខ្សែក្រវាត់ប្រាក់ទីបួន MAX MAUY THAI ដែលរូបគេបានយកឈ្នះកីឡាករសញ្ជាតិវែល LUKE BAR កាលពីថ្ងៃទី០៨ខែមករាឆ្នាំ ២០១៧ក្នុងសៃវៀន MAX-PATTAYA STADIUM ប្រទេសថៃ។
កីឡាកររូបនេះព្រមទាំងជើងឯកទី២ និងទី៣មកពីប្រទេសបារាំង និងអូស្ត្រាលីត្រូវជួបគ្នា ជាមួយកំពូលជើងខ្លាំងកម្ពុជា ដែលជាម្ចាស់ជើងឯកខ្សែក្រវាត់ប្រាក់ទីមួយ មឿន សុហ៊ុច ដើម្បីដណ្ដើមយកខ្សែក្រវាត់មាស MAX MAUY THAI ប្រភេទទម្ងន់៦៥គីឡូក្រាម ដែលមកដល់នៅចុងខែកុម្ភៈឆាប់ៗនេះ។

ចាំមើលថាតើម្ចាស់ជើងឯកខ្សែក្រវាត់កម្ពុជាមឿន សុហ៊ុច អាចយកឈ្នះកីឡាករម្នាក់នេះបានដែរឬទេ? វីដេអូខាងក្រោម៖
ប្រភព៖ FIGHT ZONE
រូបភាព៖ MAX MAUY THAI & KUN KHMER FIGHTER

ផ្តល់សិទ្ធិដោយ៖KQUBE