Sponsor

​ខេត្ត​កំពត៖ ​ពិត​ជា​រឿង​ចៃដន្យ​ដ៏​កម្រ​មួយ​ ដែល​មាន​​គូស្នេហ៍​រហូត​ដល់​ទៅ​បី​គូ បាន​ជួប​គ្នា​នៅ​កន្លែង​តែមួយ ​ថ្ងៃ​តែ​មួយ​ ក្នុង​​ការ​ថត​ Pre Wedding របស់​ពួកគេ​ សម្រាប់​ត្រៀម​​ថ្ងៃ​មង្គល​ចូល​មក​ដល់ ទីនោះ​គឺ​ជា​រមណីយដ្ឋាន​ភ្នំ​កំពង់​ត្រាច​ ដែល​ស្ថិតនៅ​លើ​ទឹកដី​នៃ​ខេត្ត​កំពត​។ ​

ទោះ​បី​ទីនោះ​ជា​ទី​ឋាន​ជនបទ​ក៏​ពិត​មែន ប៉ុន្តែ​ទេសភាព​នៅ​ទី​នោះ​ប្រៀប​បាន​​ទៅ​នឹង​​​ផ្ទាំង​គំនូរ​មួយ​សន្លឹក ​ដែល​រំលេច​ចេញ​ពី​ទឹក​ដៃ​ដ៏​ប្រណិត​របស់​វិចិត្រ​ករ​ដៃឯក​​។  ​តប​សំនួរ​ពី​អ្នកសារព័ត៌មាន​ ខេឃ្យូប តាម​រយៈ​សារ​ក្នុង​ហ្វេស​ប៊ុក​ កញ្ញា​ ឌីណា ដែល​ត្រៀម​ខ្លួន​ចូល​រោង​ការ​នៅ​ថ្ងៃខាងមុខ បាន​ប្រាប់​ថា នេះ​គឺ​ជា​រឿង​ចៃដន្យ​ពិតមែន ដែល​ពួកគេ​បាន​ជ្រើស​រើស​យក​ កន្លែង​តែមួយ​​ ហើយ​ក្នុង​ថ្ងៃ​តែ​មួយ​ទៀត​ សម្រាប់​ការ​ថត​រូប​ និង​វីដេអូ​ អនុស្សាវរីយ៍​ មុន​ថ្ងៃ​រៀបការ​របស់​ពួកគេ។

 ​គួរ​បញ្ជាក់​ថា រមណីយដ្ឋាន​ភ្នំ​កំពង់​ត្រាច ត្រូវ​​គេ​ចាត់​ទុក​ជា​ទីកន្លែង​ ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ មិនចាញ់​រមណីយដ្ឋាន​នានា​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​នោះ​ទេ ហើយ​ទីនេះ​ផលិតករ​ថត​កុន​របស់​ ហូលីវូត ក៏​ធ្លាប់​​មកថតរឿង​នៅកន្លែងនេះដែរ៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor