
មួយរយៈចុងក្រោយនេះ ព័ត៌មានលេចលឺថាខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា នឹងមិនបន្តលេងក្នុងប្រទេសកម្ពុជាទៀតទេ ហើយរូបគេអាចទៅលេងនៅក្លឹបលីកកំពូលថៃ លីកទី៣របស់ជប៉ុន ខណៈខ្លះទៀតល្បីថានឹងទៅលេងក្លឹបមួយ ក្នុងប្រទេសម៉ាឡេស៊ី។

តែអ្វីដែលមិននឹកស្មានដល់នៅពេលនេះក្នុងទំព័រ Wikipedia របស់ក្លឹបលេងក្នុងលីកលំដាប់ទី៣ជប៉ុន Fujieda MYFC បានបញ្ចូលឈ្មោះខ្សែប្រយុទ្ធបឹងកេតរូបនេះ ទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ខ្លួនចុងក្រោយគេ។
ចំណែកក្នុងទំព័រ Wikipedia របស់កីឡាករវ័យ២២ឆ្នាំ កម្ពុជាវិញក៏ត្រូវបានគេចុះ ថាបានចាកចេញពីបឹងកេតអង្គរប្ដូរទៅលេងនៅ Fujieda វិញដែរ។ ទោះបីជាយ៉ាងនេះក្ដីព័ត៌មាននេះ មិនទាន់ច្បាស់ការណ៍១០០%នៅឡើយដោយរងចាំនៅវេលាម៉ោង៣ ឬ៤រសៀលនេះ ស្របពេលសន្និសីទកាសែតក្នុងសណ្ឋាគារភ្នំពេញនឹងបញ្ជាក់ច្បាស់ជាងនេះមិនខាន។

ផ្តល់សិទ្ធិដោយ៖KQUBE