
-ខ្ញុំជឿថាទស្សនិកជននិងមិត្តអ្នកអានទាំងអស់គ្នាម្នាក់ៗប្រាកដជាប្រាថ្នា ចង់ជួបចង់ឃើញ អំពីរឿងដែលរំភើបចិត្ត ពេលដែលបំណងប្រាថ្នារបស់អ្នកបានសម្រេច ពិសេសគឺមនុស្សស្រី យើងក៏ដឹងទាំងអស់គ្នាថា (មនុស្សស្រីមានពេលខ្លះគាត់មិនអាចជ្រើសរើសគូកំណាន់ចិត្តរបស់គាត់ឲ្យត្រូវនិងចិត្តរបស់ខ្លួនឯងបាននោះទេ)។
តែចំពោះរឿងខាងក្រោមរបស់ គណនីfacebook ឈ្មោះ Sokunthea Soung គាត់ទទួលបានអ្វីៗដែលខ្លួនចង់បានហើយក៏គាត់បាននិយាយពាក្យដែលគួរឲ្យរំភើបផងដែរ៖

«ពេលនេះខ្ញុំសុំប្តូរឈ្មោះពីសង្សាហើយមិនយូរទៀតទេនិងប្តូរពីគូដណ្តឹងទៅគូរអនាគតហើយ អគុណសំរាប់ការសន្យាZö Rö ហើយក៏អគុណដល់គ្រួសារទាំងសងខាងដែរបានបំពេញបំណងកូនទាំងពីរ»។
ជាចុងក្រោយយើងទាំងអស់គ្នាសូមជូនពរដល់គូដណ្ដឹង ថ្មោងថ្មីនេះសម្រេចបំណងប្រាថ្នាឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ សាងគ្រួសារបង្កើតកូនចៅជាចំណងដៃរហូតទៅ៕



ផ្តល់សិទ្ធិដោយ៖VD7news.com