Sponsor

កាលពីប៉ុន្មានាទីមុននេះ យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ជំទាវ ហ៊ុន ម៉ាណា បង្ហោះរូប និងខ្លឹមសារថាកម្មករសំណង់ដែលបានធ្លាក់ពីជាន់ទី០៣ ត្រូវបានជំទាវ ហ៊ុន ម៉ាណា ជួយឧបត្ថម្ភក្នុងការព្យាបាលជំងឺទាំងស្រុង ទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

ទឹកចិត្ត​សប្បុរសរបស់លោកជំទាវ ហ៊ុន ម៉ាណា ពិតជាមិនអាចកាត់ថ្លៃបានទេ ប្អូនប្រុសជាកម្មករសំណង់ដែលបានធ្លាក់ពីជាន់ទី០៣ ត្រូវបានលោកជំទាវជួយឧបត្ថម្ភក្នុងការព្យាបាលជម្ងឺទាំងស្រុង រីឯការពិនិត្យព្យាបាលត្រូវបានក្រុមគ្រូពេទ្យពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត !​!

សារដែលបង្ហោះលើហ្វេសប៊ុក
Image may contain: 1 person, smiling
ជំទាវ ហ៊ុន ម៉ាណា
Image may contain: 8 people, people standing

សូមជម្រាបជូនថា៖ កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ផ្ទះលេខ​២៤៦​ ផ្លូវលេខ​១៥០ ​ក្រុមទី​២៦​ ភូមិ​០៩​ សងា្កត់ទឹកល្អក់ទី២​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក​ ភ្នំពេញ។ ដោយមានបុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកំពស់ពីជាន់បណ្ដាលឲ្យមុតចំរឹងដែកធ្លាយពោះវៀន និងមុតលួសបណ្តាលឱ្យជុងនឹងចំរឹងដែក របងផ្ទះអ្នកជិតខាង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ប្រភពឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខម្តុំស្តុបដេអិុន ជិតសាលាបញ្ញាសាស្ត្រ រូបគេមានស្រុកកំណើតភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ដែលធ្លាក់ពីលើផ្ទះជាន់ទី២នេះ ត្រូវចំរឹងដែកមុតត្រង់ចង្កេះធ្លាយទៅមួយចំហៀងទៀត។តែត្រូវបានសង្រ្គោះ​នៅមន្ទីរពេទ្យព្រះកុសមះ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor