Sponsor
​១៤ ​កុម្ភៈ រតនៈ ​ពិសី ​សង្សារ​ចាស់​ជូន​កាដូ​ដុល្លារ​ទាំង​ខ្ទាស់ ​ព្រោះ​ចង់​...

សិល្បៈ ៖ ​ថ្ងៃ​ទី​១៥ ​កុម្ភៈ​នេះ​មាន​តារា​សិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​បាច់​ផ្កា​ ក៏​ដូច​ជា​កាដូ​ផ្សេង​នៅ​លើ​ហ្វេសប៊ុក​ ។ យ៉ាង​ណា​មិញ​តារា​ចម្រៀង​កញ្ញា​ រតនៈ ពិសី ​ក៏​ទទួល​បាន​កាដូ​ទឹក​ប្រាក់​ចំនួន​ ១ ៥០០ ​ដុល្លារ​ ពី​អតីត​គូស្នេហ៍​ចាស់​ អាណិកជន​ខ្មែរ​បារាំង​ ដែល​ជា​ការ​លួង​ចិត្ត​ និង​ចង់​ផ្សះផ្សា​ស្នេហា​ជា​មួយ​នាង​ឡើង​វិញ​។

ផ្ដល់​បទសម្ភាសន៍​ជា​មួយ ​Kqube.net ​កញ្ញា ​រតនៈ ពិសី ​បាន​ប្រាប់​ថា​ ទិវា​ក្ដី​ស្រឡាញ់​ ១៤​ កុម្ភៈ​ ម្សិលមិញ​នេះ​ នាង​ទទួល​បាន​កាដូ​ពិសេស​ពី​បុរស​អាណិកជន​ខ្មែរ​ បារាំង​ ដែល​ជា​អតីត​គូស្នេហ៍​ចាស់​របស់​នាង​ ហើយ​កញ្ចប់​កាដូ​ជំនួស​បាច់​ផ្កា​នេះ ​គឺ​មាន​ទឹក​ប្រាក់​ចំនួន​ ១ ៥០០ ​ដុល្លារ​ តែ​នាង​មិន​បាន​ថត​ផុស​ក្នុង​ហ្វេសប៊ុក​ដូច​គេ​ទេ។​  ​

តនៈ ពិសី ​បន្ត​ថា​ សម្រាប់​ទំនាក់ទំនង​ រវាង​រូប​នាង​ជា​មួយ​បុរស​ខាងលើ​ ដ្បិតតែ​ធ្លាប់​កើត​មាន​រឿង​ប្រេះស្រាំ ​ដោយ​នាង​មិន​អាច​ទទួល​យក​គាត់​បាន​ក្ដី​ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​តាម​លួង​លោម​នាង​ រហូត​ដល់​ម្ដាយ​នាង​ថែម​ទៀត ​គឺ​គាត់​ចង់​រៀបការ​ជា​មួយ​នាង​ពិត​ប្រាកដ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ នាង​នៅ​តែ​មិន​អាច​ទទួល​យក​ស្នេហា​របស់​គាត់​សារ​ជា​ថ្មី​បាន​ទេ​ តែ​សម្រាប់​កាដូ​គឺ​នាង​ទទួល ​ព្រោះ​នេះ​ជា​ទឹក​ចិត្ត​របស់​គាត់​។​

តារា​ចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​បន្ត​ទៀត​ថា​ សម្រាប់​រឿង​បែកបាក់​ ​អតីត​គូស្នេហ៍​នាង​គាត់​ទទួល​ខុស​​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​គាត់​មិន​អាច​បំភ្លេច​នាង​បាន​ ព្រោះ​គាត់​ស្រឡាញ់​នាង​ស្មោះ​ រហូត​ហ៊ាន​បញ្ជាក់​ថា​ គាត់​យល់​ព្រម​គ្រប់​យ៉ាង​ឲ្យ​តែ​នាង​ចង់​បាន​អ្វី​ មិន​ថា ​បង្កើត​ទំនួញ ​ពង្រីក​ហាង​ ឬ​ទ្រព្យ​មាន​តម្លៃ​អ្វី​ទេ​ គឺ​គាត់​អាច​ឲ្យ​បាន​ទាំង​អស់​ តែ​សម្រាប់​ចិត្ត​នាង​គឺ​នៅតែ​មិន​ទោរទន់​ទៅ​តាម​ការ​លួងលោម​របស់​គាត់​ទេ ព្រោះ​ការ​បែក​គ្នា​រវាង​នាង​ និង​បុរស​ម្នាក់​នេះ ​គឺ​ធ្លាប់​មាន​រឿង​ធំ ​ព្រោះ​គាត់​មាន​រឿង​ជា​មួយ​សង្សារ​ថ្មី​គាត់ ​នឹង​បាន​គំរាម​ដល់​អាយុជីវិត​របស់​នាង​ថែម​ទៀត​៕

រតនៈ ​ពិសី
រតនៈ ​ពិសី

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor