Sponsor

ខេត្ត​ព្រះ​សីហនុ​៖ ប្រភព​ជិត​ស្និទ្ធ​ជាមួយ​ជន​បរទេស​ម្នាក់​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​របស់ គេ​ហទំព័រ​ ខេឃ្យូប ថា​បុរស​បរទេស​ម្នាក់​នេះ ត្រូវ​ប៉ូលិស​ចរាចរណ៍​នៅ​ខេត្ត ​ព្រះសីហនុ ប្រចាំការ​នៅ​ក្នុង​កំពង់សោម ត្រង់ចំណុចតោពីរ ចាប់​គាត់​ហើយ​ផាក​ពិន័យ​រហូត​ដល់​៥០០​ដុល្លារអាមេរិក ហើយ​គំរាម​ថា​បើ​មិន​អោយ​នឹង​ចាប់​ដាក់​គុកទៀត​ផង។

លោក សុផល ​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ ហើយ​ជា​អ្នក​ស្គាល់​គ្នា​ជា​មួយ​ជនបរទេស​ខាងលើ​បាន​​ប្រាប់​ថា ​ការ​ផាក​ពិន័យ​ដោយ​មិន​ចេញ​វិក្កយបត្រ​អោយ​នេះ បន្ទាប់​ពី​ភ្ញៀវ​របស់​គាត់​បាន​ជួល​ម៉ូតូ​ពី​ផ្ទះ​សំណាក់​ ហើយ​ជិះ​ទៅ​លេង​នៅ​ទីក្រុង​ ក៏​ប៉ុន្តែ​គាត់​អត់​បាន​យក​ប័ណ្ណ​បើកបរ​ទៅ​ជា​មួយ រូច​ប៉ូលិស​ក៏​ចាប់​ផាក​គាត់​តែម្ដង។

លោក​រៀបរាប់​ប្រាប់​ ខេឃ្យូប តាម​បណ្ដាញ​សង្គម​​ហ្វេស​ប៊ុក​ថា ​"មាន​ភ្ញៀវ​ម្នាក់​ឈ្មោះ Philipp Ioannis បាន​ជួល​ម៉ូតូ​ម៉ាក ស្កូពី​ ពី​ផ្ទះ​សំណាក់​របស់ខ្ញុំ ​ហើយ​​គាត់​មាន​គ្នា​៥នាក់​​ ​បាន​ជិះ​ទៅ​ដើរ​លេង​នៅ​ក្នុង​ទី​ក្រុង​កំពង់​សោម​ រួច​ប៉ូលិស​ក៏​បាន​ហៅ​សួរ​នាំ​គាត់ នឹង​ឆែកឆេរ​ប័ណ្ណ​បើកបរ​។

​ រួច​នៅ​ពេល​ដែល​ប៉ូលិស​បាន​ឆែក​ឃើញ​ថា​អត់​មាន​ប័ណ្ណ​បើកបរ ហើយ​ពួកគេ​ក៏​បាន​ទា​រពី​ភ្ញៀវ រួច​ភ្ញៀវ​ក៏​បាន​ដក​មួយ​រយ​ដុល្លារ​ ​អោយ​ទៅ​ប៉ូលិស ក៏​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា​អត់​គ្រប់គ្រាន់​ទេ បើ​អ្នក​មិន​អោយ​នឹង​ចាប់​ដាក់​គុក​ រួច​បន្ទាប់​មក​ទៀត ក៏​បាន​អោយ​ភ្ញៀវ​ទុក លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ប្រេសនីយ៍​​ រួច​អោយ​ភ្ញៀវ​ទៅ​ដក​លុយ​នៅ​កន្លែង​ទូ ATM អោយ​បាន​គ្រប់​ចំនួន​ប្រាំ​រយ​ដុល្លារ​ បន្ទាប់​មក​ភ្ញៀវ​គាត់​បាន​យក​លុយ​នោះ​អោយ​ប៉ូលិស​តែម្ដង​"។

ទាក់ទង​និង​បញ្ហា​នេះ លោក​សុ ផល បាន​បញ្ជាក់​ថា គឺ​លោក​​បាន​សាក​សួរ​ភ្ញៀវ​របស់​លោក​ បន្ទាប់ពី​ដំណើរ​កម្សាន្ត​​ថ្ងៃនេះ ទើប​ដឹង​រឿង​ប៉ូលិស ផាក​ភ្ញៀវ​របស់​លោក​អស់​រហូត​ដល់​៥០០​ដុល្លារ។ ដូចនេះ​តើ​មន្ត្រី​ពាក់​ព័ន្ធ​គួរ​ចាត់​វិធាន​ការ​បែប​ណា​ ជាមួយ​ប៉ូលិស​ចរាចរណ៍​ដែល​ប្រចាំ​ការ​នៅ​ ចំណុច​តោ​ពីរ​ ក្រុង​កំពង់សោម​នោះ​។ ករណីនេះ​យើងនឹងទាក់ទង​ទៅ​ភាគីពាក់ព័ន្ធ​ ដើម្បី​បំភ្លឺ៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor