Sponsor

សម្លេងស្រែកទាំងឈឺចាប់ របស់អ្នកការសែតដ៏ល្បីឈ្មោះមួយរូបគឺ លោក សាន្តប៊ុនធឿន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រែងត្រយឹងនាវេលាទៀបភ្លឺថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧នេះ។

បើតាមការ ផ្សាយផ្ទាល់តាមផេគរបស់ លោក បាននិយាយថានៅវេលាទៀបភ្លឺ ម៉ោងប្រមាណ៤ និង ២០នាទី ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះ លោករួមជាមួយក្រុមការងារបានជិះរថយន្តមួយគ្រឿងដែលត្រឡប់មកពីក្រុងព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ តែជាអកុសលមិនទាន់បានទៅដល់ភ្នំពេញផងទើបតែបើកមកដល់ម្តុំត្រែងត្រយឹង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយមានរថយន្តមួយគ្រឿងបើកបុករថយន្តរបស់លោកបណ្តាលឱ្យលោករួមជាមួយក្រុមការងាររងរបួសធ្ងន់តែម្តងទៅ។

តែទោះជាយ៉ាងណាក៏ដោយលោក សាន្តប៊ុនធឿន មិនបានបញ្ជាក់អ្វីឲ្យលើសពីនេះទេ។

Image may contain: 1 person, sitting

លោកប្រាក់ ប៊ុន ឡៃ នាយប៉ុស្តិនគរបាលឃំុត្រែងត្រយឹង បាននិយាយ អោយដឹងថា មនុស្ស២នាក់ ដែលរងរបួសមានឈ្មោះ ទុយ សុភក្ត្រា ភេទប្រុស អាយុ២៧ឆ្នំា និងទី២ឈ្មោះ សាន្ត ប៊ុនធឿន អាយុ៤៤ឆ្នំា ជិះរថយន្តម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២D-៨៦០៤ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-3084 បើកបញ្ច្រាស់បុក បណ្តាលអោយរងរបួស។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ បានចតរថយន្តចោល រត់គេចបាត់ ហើយនគរបាលមូលដ្ឋាន បានចុះវាស់វែង នំាយកមករក្សាទុក រង់ចំាដោះស្រាយ ពេលក្រោយ៕ ដោយ ៖ សុវណ្ណវឌ្ឍនៈ

Image may contain: car and outdoorImage may contain: 1 person, sittingImage may contain: one or more people and people sittingImage may contain: 1 personImage may contain: one or more peopleImage may contain: one or more people and people sittingImage may contain: car and nightImage may contain: car and outdoor

សូមទស្សនាវីដេអូទី១ ៖

វីដេអូបន្ថែម៖

17/02/2017/ខ្ញុំបាទសាន្ត ប៊ុនធឿននិងក្រុមការងារជួបគ្រោះចារាចរណ៍នៅវេលាម៉ោង4,45នាទីយប់ត្រង់ចំណុចត្រែងត្រយឹង ហួសពីផ្សារបន្តិច តាមបណ្តោយផ្លូវជាតិលេខ4 មកពីកំពង់សោមហើយវិលត្រឡប់មកភ្នំពេញ មូលហេតុបណ្តាលមកពីឡានកុងតីនើ ងងុយដេក តៃកុងឡុងខ្ញុំព្យាយាមកាច់ចង្កូតគេច ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor