
ខេត្តកំពត ៖ ស្នងការដ្ធាននគរបាល និងគោរពស្នើសុំគោលការណ៏ ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលប់ឈ្មោះចេញពីក្របខណ្ឌ័ចំពោះបេក្ខជនដែលទើបប្រលងជាប់ក្របខណ្ឌ័នគរបាលជាតិឆ្នាំ ២០១៦ ដែលពាក់ពន្ធ័ការប្រើប្រាស់ថ្នាំញៀន ក្នុងនាមជានគរបាលជាតិ គឺត្រូវស្អាតស្អំ ដើម្បីជាគំរូល្អសំរាប់ប្រជាជន និងប្រទេសជាតិ ។
បើតាមប្រភពអោងដឹងពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានដឹងថា យុវជនដែលប្រឡងជាប់ ៖ 1/ឈ្មោះ ស សម្បត្តិ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ 2/ឈ្មោះ អ៊ឹង ធារៈ ភេទប្រុស អាយុ 25ឆ្នាំ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ 3/ឈ្មោះ តេង បូរ៉ា ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិអង្ហោន ឃុំ ព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត ៕
ដោយ ហង្ស សុភាព
ផ្តល់សិទ្ធិដោយ៖VD7News.com