Sponsor

យោង​តាម​កាត​ដក​ស្រង់​ទិន្នន័យ​ចេញ​ពី​គេហទំព័រ​ព័ត៌មាន​ Ibtimes​ ឃើញ​ថា​ ក្នុង​ចំណោម​ម្ចាស់បំណុល​ទាំង​១០​ប្រទេស​ គឺ​អាមេរិក​ជំពាក់​បំណុល​ចិន និង​ជប៉ុន​ច្រើន​ជាង​គេ​ ទោះ​បី​ជា​ប្រទេស​មហាអំណាច​មួយ​នេះ​ ​មាន​ឈ្មោះ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​នៅ​លើ​ពិភពលោក​ក៏​ដោយ​។ ខាង​ក្រោម​នេះ​គឺ​ជា​ទិន្នន័យ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ ប្រទេស​ទាំង​១០​ដែល​ជា​ម្ចាស់បំណុល​អាមេរិក​៖

ប្រទេស​ ចិន​ ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់​ ១.៣០៥ ​ពាន់​លាន​ដុល្លារ​

ប្រទេស​ ជប៉ុន​ ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់​​ ១.១៧៤​ ពាន់​លាន​ដុល្លារ

មជ្ឈមណ្ឌល​ធនាគារ​ការ៉ាអុីប​ ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់​ ២៩០.៧ ពាន់​លាន​ដុល្លារ​

ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង​ ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់​ ២៣៦.៦ ពាន់​លាន​ដុល្លារ​

កោះ​តៃវ៉ាន់ ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៨៤.៥ ពាន់​លាន​ដុល្លារ​

ប្រទេស ប៊ែលហ្ស៊ីក ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៨០.៣ ពាន់​លាន​ដុល្លារ​

ប្រទេស​ ស្វីស ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៧៤.៣ ពាន់​លាន​ដុល្លារ

ហុងកុង ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៣៦.៣ ពាន់​លាន​ដុល្លារ

ចក្រភពអង់គ្លេស ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៥៨.៤ ពាន់​លាន​ដុល្លារ១០ ប្រទេស ​រុស្ស៊ី ជា​ម្ចាស់បំណុល​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ទឹក​ប្រាក់ ១៤៩.៩ ពាន់​លាន​ដុល្លារ។​

គួរ​បញ្ជាក់​បន្ថែម​​ថា​ បណ្ដា​ប្រទេស​ដែល​នាំចេញ​ប្រេង​ទាំង​ឡាយ​​ដូច​ជា​ ប្រទេស ​នីហ្សេរីយ៉ា​ លីប៊ី  ​ហ្គាបុង ​អាល់ហ្សេរី ​អារ៉ាប់រួម​ អារ៉ាប៊ីសាអូឌីត​ កាតា ​អូម៉ង់ ​គុយវ៉ែត ​អុីរ៉ាក់​ អុីរ៉ង់ ​វេណេហ្ស៊ុយអេឡា ឥណ្ឌូនេស៊ី និង​អេក្វាឌ័រ ក៏​ជា​ម្ចាស់បំណុល​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor