
ខេត្តរតនគិរីៈ ក្រោយពីបណ្ដាញសារព័ត៌មានផ្សព្វផ្សាយ អំពីក្មេងស្រីដែលមានជម្ងឺរាំរៃ អស់រយៈពេលពីរឆ្នាំកន្លងមកហើយៗ អង្វរស្នើរសុំសប្បុរជន ជំនួយប្រាក់ព្យាបាលនោះ ឥឡូវដំណឹងនេះបានឮសុះសាយ រហូតឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ស្មើអោយនាំក្មេងស្រីនោះ ស្វែងរកការព្យាបាលនៅទីក្រុងភ្នំពេញ ។ នៅព្រឹកថ្ងៃទី០៥ កុម្ភៈនេះ ក្មេងស្រីមានជម្ងឺឈ្មោះ ហំ ស្រីលីន អាយុ១២ឆ្នាំ កំពុងត្រូវគេនាំទៅកាន់ពេទ្យបង្អែកខេត្តរតនគិរីហើយ រង់ចាំបញ្ជូននាងទៅកាន់ទីក្រុងភ្នំពេញ តាមការស្នើសុំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នោះហើយ ។ ឳពុករបស់នាងឈ្មោះពៅ តឿ អាយុ៤០ឆ្នាំ ដែលត្រូវប្រពន្ធរត់តាមសាហាយបានបញ្ជាក់ថា លោកមិនបានរួមដំណើទៅជាមួយកូនទេ រវល់នៅជៀជ័រកៅស៊ូ ប៉ុន្តែអ្នកដែលត្រូវទៅជាមួយនាងគឺអ្នកស្រី រិន លី ដែលជាអ្នកជីតខាង ។ សូមស្តាប់ការថ្លែងអំណរគុណរបស់ឪពុកនាងជាមួយនឹងសម្តីអាជ្ញាធរស្រុកកូនមុំនិងការសន្និដ្ឋានខ្លះៗរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ សូមជម្រាបថាបន្ទាប់ពីបានផ្សព្វផ្សាយ មានសប្បុរសជនជាច្រើនទំនាក់ទំនងមកបណ្តាញសារព័តមានក្នុងខេត្តរតនគិរី ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងនោះមានទាំងសប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ។ ដំណឹងចុងក្រោយ នៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៥ កុម្ភៈនេះ រថយន្តសង្គ្រោះរបស់ពេទ្យបង្អែកខេត្តរតនគិរី បានបញ្ជូននាងទៅកាន់ទីក្រុងភ្នំពេញហើយ ដែលការបញ្ជូននាងទៅព្យាបាលនេះ បានធ្វើអោយឪពុករបស់នាងនិងអ្នកជិតខាងរំភើបស្រក់ទឹកភ្នែក ៕ ដោយ ភួង ផុន





ផ្តល់សិទ្ធិដោយ៖VD7News.com