
ខេត្តកំពត៖ បុរសជនជាតិហូឡង់ម្នាក់ ខណៈព្យាយាមបង្កើតរូបភាពដែលមានភាពទាក់ទាញ និងអស្ចារ្យ តែថ្លោះធ្លោយ បណ្ដាលអោយមានគ្រោះថ្នាក់ ដោយធ្លាក់ចូលជ្រលងជ្រោះបូកគោកម្ពស់ប្រមាណ៣០ម៉ែត្រ តែសំណាងល្អ ដែលមិនធ្វើអោយបាត់បង់ជីវិត ដោយគ្រាន់តែរបួស។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើកំពូលភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត។ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoung Tithya បានបង្ហោះវីដេអូ និងរូបភាព បង្ហាញពីសកម្មភាពជួយសង្គ្រោះបុរសម្នាក់នោះ ដោយភ្ជាប់ជាមួយសំណេរថា "ឥលូវគេជួយសង្គ្រោះគាត់បានហើយ គាត់ជាមនុស្សដែលសំណាងក្នុង១០០នាក់ ដែលធ្លាក់កំពស់ជិត៣០មែត្រហើយ តែមិនស្លាប់...មូលហេតុនៃការធ្លាក់នេះគឺបណ្ដាលមកពីគាត់ព្យាយាម បង្កើតរូបភាពដែលមានភាពទាក់ទាញ និងអស្ចារ្យ តែថ្លោះថ្លោយបណ្ដាលអោយមានគ្រោះថ្នាក់ដូចនេះ"។
នេះជាការពញ្ញាក់ស្មារតីមួយដែរ សម្រាប់លោកអ្នកដែលតែងតែ ចូលចិត្តឈរនៅកន្លែងខ្ពស់ ឬកន្លែងគ្រោះថ្នាក់ផ្សេងៗ ដើម្បីផ្តិតយករូបភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងដើម្បីទាក់ទាញ Like Comment Share គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះLike Comment Share វាមិនអាចជួយអ្វីលោកអ្នកបាននោះទេ នៅពេលលោកនាក់មានគ្រោះ៕
វីដេអូ៖

ផ្តល់សិទ្ធិដោយ៖KQUBE