Sponsor
លក្ខណទូទៅៈនេះ​បាន​ហៅ​ថា​មិន​ធម្មតា​ អាយុ​៧​ឆ្នាំ​សោះ​ក្រុមហ៊ុន​ Google​ សន្យា​ទទួល​ឲ្យ​ចូល​ធ្វើ​ការ​

ជា​ការ​ពិត​ បើ​មិន​ស្នើ​សុំ​ប្រាកដ​ជា​មិន​បាន​ ប៉ុន្តែ​បើ​ស្នើ​អាច​បាន​ អាច​អត់ ។ ​ក្មេងស្រី​អាយុ ​៧​ ឆ្មាំ​ជនជាតិ ​អង់គ្លេស​ ឈ្មោះ ​Chloe Bridgewater ​រស់​នៅ​ក្នុង​ទីក្រុង ​Hereford ​ចក្រភព​អង់គ្លេស​ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​​ក្រុមហ៊ុន ​Google ​ដើម្បី​សុំ​ការងារ​ធ្វើ ។​

Chloe បាន​បញ្ជាក់​នៅ​ក្នុង​សំបុត្រ​នោះ​អំពី​លក្ខណសម្បត្តិ​របស់​នាង ​(ខ្ញុំ​ចូល​ចិត្ត​កុំព្យូទ័រ​)​ ព្រមទាំង​អះអាង​ថា ​នាង​ជា​មនុស្ស​ដែល​សមស្រប​ជា​មួយ​នឹង​ក្រុមហ៊ុន​ Google ​ដោយ​មាន​អំណះអំណាង​ជា​ច្រើនៈ ​គ្រូបង្រៀន​របស់ខ្ញុំ​និយាយ​ប្រាប់​ឪពុកម្ដាយ​ខ្ញុំ​ថា​ខ្ញុំ​ជា​សិស្ស​រៀន​ពូកែ​បំផុត​ក្នុង​ថ្នាក់ ​ទាំង​ការ​ប្រកប​អក្សរ ​ការ​អាន​អក្ស ​និង​ការងារ​ផ្សេង​ៗ​គឺ​ល្អ​ទាំងអស់ ។​ Chloe​ សរសេរ​ថា ​នេះ​មិន​ត្រឹម​តែ​ជា​ពាក្យ​សុំ​ធ្វើ​ការ​ដំបូង​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជា​លិខិត​ដំបូង​ ក្រៅ​ពី​ពាក្យ​ជូនពរ​ដែល​បាន​សរសេរ​ផ្ញើ​ទៅ​អ្នក​ដទៃ​ក្នុង​ថ្ងៃបុណ្យ​ Christmas ។​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Google ​លោក ​Sundar Pichai ​បាន​ឃើញ​សំបុត្រ​ Chloe​ ដោយ​ផ្ទាល់​ ហើយ​ឆ្លើយតប​វិញ​ថាៈ ​ខ្ញុំ​ជឿ​ថា ​ប្រសិន​បើ​ក្មួយ​ស្រី​បន្ត​ប្រឹងប្រែង ​និង​ព្យាយាម​សម្រេច​ឲ្យបាន​តាម​សុបិន​ ក្មួយ​នឹង​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ក្មួ​យ​កំណត់​ក្នុង​ចិត្ត​ខ្លួន​ឯង​ គឺ​ចាប់​តាំង​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ Google ​រហូត​ដល់​អាច​ចូល​រួម​ប្រកួត​ក្នុង​វិញ្ញាសា​ហែល​ទឹក​នៅ​ អូឡាំពិច ។​

 ខ្ញុំ​ទន្ទឹង​រង់ចាំ​ពាក្យ​សុំ​ចូល​ធ្វើការ​របស់​ក្មួយ ​នៅ​ពេល​ណា​ដែល​ក្មួយ​បញ្ចប់​ការសិក្សា” ។​ ចំណែក​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Google ​និយាយ​ប្រាប់​ស្ថានីយ​ទូរទស្សន៍ ​CNBC ​នៅ​ អាមេរិក​ ថា​ លិខិត​នោះ ​គឺ​ជា​ការ​ព្រមព្រៀង​គ្នា​ជាក់​លាក់​មួយ​ រវាង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Google​ និង​ Chloe ។​ ប្រភពៈ​ CNBC

រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor