Sponsor
បុរសចិត្តកំណាចស្រវឹងស្រាជោគ ខឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច កាប់ប្រហារអ៊ុំរបួសធ្ងន់ និងកាប់ចៅដាច់ដៃឆ្វេង នៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ មាន​ករណី​កាប់​ប្រហារ​យ៉ាង​សាហាវ ដោយសារ​អំណាច​ស្រា ធ្វើអោយ​បុរស​ម្នាក់​ក្លាយជា​អ្នកទោស បាន​ប្រព្រឹត្តិ​បទល្មើស​កាប់​អ៊ុំ​ស្រី រងរបួស​ធ្ងន់​និង​ចៅ ដាច់​ដៃ​ឆ្វេង រួច​ត្រូវគេ​ប​ញ្ជួ​ន​ទៅកាន់ មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​រមាសហែក ចំណែក​ស្ត្រី​ចំណាស់ ដែល​របួសធ្ងន់ ត្រូវ​ក្រុមគ្រួសារ ប​ញ្ជួ​ន​បន្តទៅ​ភ្នំពេញ។ ហេតុ​ការ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង១១និង២០នាទី​យប់ ថ្ងៃ១៥ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ-ស្រុក​រមាសហែក ខេត្តស្វាយរៀង។

បើតាម​វរៈសេនីយ៍ទោ សំ សំអុល អធិការនគរបាល​ស្រុក​រមាសហែក បានអោយដឹងថា​មូលហេតុ ដែលនាំអោយ​កើត​អំពើ​ហឹ​ង្សា​នេះ​ឡើង ដោយសារ​ជនល្មើស បាន​ផឹក​សុ​ី​ឡើង​ស្រវឹង ហើយ​បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ប្រពន្ធ ឈានដល់​វាយ​ប្រពន្ធ​ពីរ​បី​ប្រ​នុង ធ្វើ​ប្រពន្ធ​ជនល្មើស​រត់​ចេញពីផ្ទះ។ជនរងគ្រោះ​ត្រូវជា​អ៊ំ​ក៏​ស្តីបន្ទោស​បន្តិចបន្តួច​ក៏​កើត​ចិត្ត​ក្តៅក្រហាយ​វាយ​ទៅលើ​អ៊ំ​រងរបួស​ធ្ងន់​និង​ទាញ​កាំបិត​កាប់​ចៅ​ជនរងគ្រោះ​ដាច់​ដៃ​ឆ្វេង​ក្រោយពី​កើតហេតុ​ជនល្មើស​បាន​រត់គេចខ្លួន​រីឯ​ជនរងគ្រោះ​ទាំងពីរ​ប​ញ្ជួ​ន​ទៅកាន់​មន្ទី​ពេទ្យ។

ប្រភព​ដដែល​បាន​បន្តទៀតថា​ក្មេងរងគ្រោះ​មានឈ្មោះ សឿន ស្រីរ័ត្ន ភេទ​ស្រី អាយុ ៥ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ត្រូវបាន​ជនសង្ស័យ​ដែល​ត្រូវជា​អុំ មានឈ្មោះ គង់ កុសល់ អាយុ៣២ឆ្នាំ កាប់​បណ្តាលអោយ​ដាច់​ដៃ​ឆ្វេង និង​ជនរងគ្រោះ​ម្នាក់ទៀត​អាយុ៦៣ឆ្នាំ(របួសធ្ងន់​ប​ញ្ជួ​ន​ទៅ​ភ្នំពេញ) ខណៈដែល​ជនរងគ្រោះ​ទៅ​ឃាត់​ជនសង្ស័យ​ក្នុងពេល​ស្រវឹង​ហើយ​ឈ្លោះ​គ្នា​ក្នុង​គ្រួសារ។បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ទទួលទោស​ទៅតាម​ផ្លូវច្បាប់៕ ដោយ វី​រះ​ពៅ ស្វាយរៀង

រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor