Sponsor

ខេត្តកំពត ៖ រថយន្ត​ហ៊ី​យ៉ាន​ដា២តោន​កន្លះ​ដឹក​ផ្លែ​ដូង​មួយគ្រឿង  បើក​ក្រឡាប់​ខ្លួនឯង ដោយសារ​ដាច់​ម៉ែត្រ​ចង្កូត​បូម​កង់ បណ្តាល​ឲ្យ​ក្រឡាប់ចាក់​មនុស្ស និង​ផ្លែ​ដូងខ្ចី ជាច្រើន​ជះ​ចោល បាន​បណ្តាលអោយ​មនុស្ស​នៅលើ​រថយន្ត​ទទួល រងរបួស​ធ្ងន់​ស្រាល០៣នាក់​ស្លាប់១នាក់ កាលពី​ម៉ោង០៤និង៣០រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ៣១ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត។

បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី ទូច  ច​ន្ធី អធិការ​ង​ទទួល​ផែន​ចរាចរណ៍​ផ្លូវគោគ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ​បាន​ឲ្យ ដឹង​នៅ​ថ្ងៃទី១៦នេះ​ថា ជន​ដែល​ទទួលរង​គ្រោះ​រួមមាន៖ ទី១-ឈ្មោះ (ចឹក តយ) ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត (របួសស្រាល)។ ទី២-ឈ្មោះ (ស៊ី ពៅ) ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​កម្មករ ឃុំ​សំឡាញ(របួសស្រាល) ។ ទី៣-ឈ្មោះ (ពេក ប្រុស) ភេទ​ប្រុស អាយុ៤២ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ជា ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត(របួសធ្ងន់) និង​ទី៤-ឈ្មោះ (ជិន តន) ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិ​កសិករ ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត (របួសស្រាល)ក្នង​ចំណោម​មនុស្ស​រងគ្រោះ៤នាក់​ស្លាប់១នាក់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ខេត្តតាកែវ។

លោក​អធិការ​ង​បាន​បន្តថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ២តោណ ពាក់​ស្លាក់​លេខ​ឆ-៤៥ ០២ ភព២ បើក​ដឹក​ផ្លែ​ដូង​ចេញពី​ភូមិសាស្ត្រ ជិត​កន្លែង​កន្លែងកើតហេតុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ដាច់​ម៉ែត្រ​ចង្កូត ខ្ទាត​កង់​ចេញ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ ធ្លាក់​ជនរងគ្រោះ​ចេញពី​រថយន្ត និង​បានទទួល​រងរបួស​យ៉ាង​ធ្ងន់​ស្រាល​តែម្តង។

ក្រោយពេល​កើតហេតុភ្លាមៗនោះ ក្រឡាប់​អ្នកបើករថយន្ត​បានគេច​ខ្លួន​បាត់ស្រមោល រីឯ​វត្ថុតាង​កម្លាំង​នគរបាល​ជំនាញ បាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក រងចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ៕ដោយ ហង្ស សុភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor