
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ១៤:១០នាទី ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ក្រុមជំនាញមុជទឹក បានរកឃេីញសាកសព ស្រ្តីជនបរទេសឈ្មោះ ROBERT.AISHAIFE ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិអង់គ្លេស ដែលបានលិចបាត់ខ្លួន ក្នុងទឹកសមុទ្រ កាលពីវេលាម៉ោង ១៥:២០នាទី ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុច ពយយាយម៉ៅ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។បើផ្អែកតាម សមត្ថកិច្ចនគរបាល បច្ចេកទេស បានធ្វើកោសល្យវិច្ច័យ និងពិនិត្យយ៉ាងល្អិតល្អន់ សន្និដ្ឋានថា ស្រ្តីជនបរទេសនេះ គឺពិតជាស្លាប់ ដោយសារលង់ទឹកមែន ។
បច្ចុប្បន្ន សាកសពស្រ្តីជនបរទេស ត្រូវបានបញ្ជូនតាមទូក ដឹកយកទៅរក្សាទុក នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ៕ ប្រភព ៖ អ-ហ ខេត្តព្រះសីហនុ