Sponsor

សម្រាប់​ទម្រង់​លេង​បែប​នេះ​ Messi កម្រ​កើត​មាន​ណាស់ ​ពេល​នៅ​លើ​ទី​លាន​ម្ដង​ៗ​ ប៉ុន្តែ​សម្រាប់​ថ្វី​ជើង​លេង​ទល់​នឹង ​PSG កាល​ពី​យប់​មិញ​រូប​គេ​មិន​បាន​បង្ហាញ​បាន​យ៉ាង​ល្អ​នោះ​ទេ។

Barcelona ត្រូវ​បាន​ Paris Saint-Germain ផ្ដល់​ភាព​ឈឺចាប់​៤​គ្រាប់​មិន​ឲ្យ​ត​ដៃ​រួច​ក្នុង​ការ​ប្រកួត​នៃ ​Champions League នេះ ​ខណៈ​ Angel di Maria រក​បាន​២​គ្រាប់​​ហើយ​ Julian Draxler និង Edinson Cavani ​បន្ថែម​មួយ​គ្រាប់​ម្នាក់​ពី​លើ​ទៀត​។

ខ្សែ​ប្រយុទ្ធ​ទាំង​បី ​MSN ដែល​ឈរ​ប្រយុទ្ធ​ហាក់​មិន​បាន​បង្ហាញ​ និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​នោះ​ទេ​ខណៈ​ Messi បង្ហាញ​ទម្រង់​លេង​ពិបាក​ភ្នែក​មើល​ជាង​គេ។ ទម្រង់​លេង​នេះ​ធ្វើ​ឲ្យ​អតីត​ខ្សែ​ការពារ​ Man Utd ដែល​ឥឡូវ​ក្លាយ​​អ្នក​វិភាគ​របស់ ​BT Sport និយាយ​ថា​ ទម្រង់​លេង​របស់​ Messi យប់​មិញ​គឺ​០។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ការ​បង្ហាញ​ថ្វី​ជើង​ទល់​នឹង ​PSG របស់​ Messi៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor