
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី០៨កុម្ភ:២០១៧នេះ នៅចំណុចផ្ទះឈ្មោះសែម បូរីភេទប្រុសអាយុ២៦ឆ្នាំភូមិឫស្សីដាច់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។ ដោយមានជនរងគ្រោះម្នាក់ឈ្មោះសែម បូរី ភេទ ប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរភូមិឫស្សីដាច់ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពបានឲ្យដឹងថា ដំបូងឡើយ នៅថ្ងៃទី០៧កុម្ភ:ឈ្មោះសែម បូរី បាននិយាយប្រាប់ម្តាយឈ្មោះម៉ម វុធ ថាឲ្យទិញអាត្រាក់ទរ័ភ្ជួរដីមួយមកពេលនោះម្តាយនិយាយថាយើងអត់លុយទេបានលុយពីណាហើយឈ្មោះសែម បូរី មិននិយាយអ្វីឡើយតែឈ្មោះសែម បូរីនេះបន្តផឹកស្រាស្រវឹងខ្លាំងដល់ម៉ោងប្រហែល៧យប់ ឈ្មោះសែម បូរិរករឿងម្តាយយ៉ាងខ្លាំងមិនអាចនៅផ្ទះបានពេលនោះម្តាយម៉ម វុធទៅដេកផ្ទះក្មួយឈ្មោះសែម ចាន់ឡេង ភេទ ប្រុសអាយុ ២៨ ឆ្នាំផ្ទះជិតគ្នា។
លុះព្រឹកឡើងនៅថ្ងៃទី០៨ខែ០២ឆ្នាំ២០១៧វេលាម៉ោង៨ព្រឹកទើបម្តាយឈ្មោះម៉ម វុធទៅផ្ទះឃើញផ្ទះបិតទ្វារដាក់កន្លឹះខាងក្នុងរួចស្រែកហៅមិនឭ ឆ្លើយក៍ហៅបងប្អូនគាស់ទ្វារ ស្រាប់តែឃើញឈ្មោះ បូរីចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយបានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិព្រែកអំបិល កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញបច្ចេកទេសស្រុក-ក្រុមប្រឹក្សា ឃុំនិងគ្រូពេទ្យឃុំបានធ្វើការពិនិត្យសព មិនឃើញមាន ស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយក្រៅពីមានស្នាមត្រង់បំពង់ក៕


ផ្តល់សិទ្ធិដោយ៖VD7News.com