
សិល្បៈ ៖ ក្រោយពីបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធ ព្រោះតែមិនអាចឈរមើលបញ្ហាខ្វះខាតរបស់ម្ដាយ និងប្អូនៗ តារាចម្រៀង សាន ស្រីឡៃ បានបោះគោលដៅយ៉ាងមុតមាំក្នុងអាជីពសិល្បៈ ក៏ដើម្បីរកលុយចិញ្ចឹមគ្រួសារទាំងមូល។
ទំនួលខុសត្រូវរបស់នាងបានធ្វើឲ្យ ពេជ្រ សោភា រំជួលចិត្តជាខ្លាំង រហូតនាងបានសុំសំណូមពីទស្សនិកជនជួយគាំទ្រអតីតកូនក្រុមក្នុងវិធី The Voice Cambodia របស់នាងថែមទៀតផង។
គួរបញ្ជាក់ដែរថា ការលើកឡើងរបស់ ពេជ្រ សោភា គឺនាងបានសរសេរឡើងនៅលើហ្វេសប៊ុករបស់ខ្លួន ខណៈដែលនាងបានShare បទចម្រៀងចេញថ្មីរបស់ សាន ស្រីឡៃ ដែលទើបចេញ គឺបទ "អាការៈស្នេហ៍" ។ នេះគឺជាសាររបស់ ពេជ្រ សាភា "ជួយគាំទ្រនាងផង ព្រោះនាងត្រូវចិញ្ចឹមគ្រួសារមួយទាំងមូល" ៕


ផ្តល់សិទ្ធិដោយ៖KQUBE