Sponsor
​ក្រុម​ស្រាវជ្រាវ​បុរាណវិទ្យា​រក​ឃើញ​ស្ថានីយ​ ស្ល​ដែក​បុរាណ​១​កន្លែង​ក្នុង​តំបន់​អង្គរ

ខេត្ត​សៀមរាប៖​ កាល​​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រុម​ស្រាវជ្រាវ​បុរាណវិទ្យា​ ​បាន​ធ្វើ​កំណាយ​រក​ឃើញ​ស្ថានីយ​ ស្ល​ដែក​បុរាណ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​សាលា​ក្រវ៉ាន់​ ឃុំ​រំចេក​ ស្រុក​បន្ទាយស្រី​ ស្ថិត​ក្នុង​តំបន់​ការពារ​ទី​២​នៃ​រមណីយដ្ឋាន​អង្គរ​។​

នេះ​បើ​យោង​តាម​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ​បើ​យោង​តាម​ AKP លទ្ធផល​រក​ឃើញ​ក្នុង​ការដ្ឋាន​កំណាយ​នេះ​ គឺជា​ភស្តុតាង​​ដ៏​សំខាន់​សម្រាប់​សិក្សា​អំពី​វិសាលភាព​ នៃ​ទីតាំង​ផលិត​លោហៈ ​ព្រមទាំង​ពិនិត្យ​មើល​​រចនាសម្ព័ន្ធ​នៃ​ចង្ក្រាន​ស្ល​ដែក ក្នុង​ស្ថានីយ​លោហកម្ម​បុរាណ ​ដែល​ប្រទះ​ឃើញ​មុនគេ​បង្អស់​នៅ​ក្នុង​តំបន់​អង្គរ​​ និង​​ជា​អំណះអំណាង​បន្ថែម​សម្រាប់​ ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​យល់ដឹង​ពី​ភាព​អស្ចារ្យ​របស់​អាណាចក្រ​ខ្មែរ​អង្គរ​ ដែល​សាងសង់​ប្រាសាទ​បាន​ជា​ច្រើន​ដោយ ​ប្រើ​ថ្ម​ធំ​ៗ​ថា ​តើ​គាត់​មាន​អ្វី​កាត់​ថ្ម​ គ្រឿង​លើក​ដាក់​ថ្ម​ ពិសេស​គឺ​ជំនាញ ​បច្ចេកទេស​ស្ល​ដែក​ និង​ការ​ផលិត​សព្វាវុធ​ការពារ​ក្រុង​អង្គរ​។ ​​

ស្ថានីយ​ស្ល​ដែក​បុរាណ ​មួយ​នេះ​ត្រូវ​បាន​ក្រុម​ ស្រាវជ្រាវ​អាជ្ញាធរ​ជាតិ​អប្សរា​ បើក​កំណាយ​ស្រាវជ្រាវ​ជា​លើក​ទី​២ ​រយៈ​ពេល​១០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៣ ​​ខែ​មករា​ ឆ្នាំ​២០១៧​ ហើយ​ចំពោះ​លទ្ធផល​ដែល​បាន​រក​ឃើញ ​ពី​ការ​កំណាយ​នេះ ​នឹង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​បន្ទាប់​ពី​បញ្ចប់​ការ​កំណាយ​ជាស្ថាពរ​៕

ផ្តល់សិទ្ធិដោយ៖KQUBE

វីដេអូ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor