Sponsor

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ឯកស៊ុន សុផាតស្នងការ​រងទទួល​ផែនប្រឆាំងបទល្មើស​បានឲ្យដឹង​ថា៖ នៅព្រលប់ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧​ម្សិលមិញនេះ វេលាម៉ោង​១៨នុង៣០នាទី នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ សមត្ថកិច្ច​នគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថៃ នារី ភេទស្រី អាយុ ៣៧ឆ្នាំ មានស្រុកកំណើត​ខេត្តព្រៃវែង មុខរបរបំរើការងារ នៅហាងជនបរទេស ក្នុងក្រុងព្រះសីហនុ។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ច ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន ២២កញ្ចប់(៨កញ្ចប់ធំនិង១៤កញ្ចប់តូច)។ បច្ចុប្បន្ន​នារីជា​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិវិធី​៕

វត្ថុតាង
វត្ថុតាង

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor