ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ ដោយចោទថាបានចាប់រំលោភរហូតបានសម្រេចកាលពីវេលាម៉ោង២និង៤០ទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាមូ ឃុំមនោរម្យ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា យុវជនសង្ស័យមានឈ្មោះ ពៅ ឌីណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មាន ទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប រីឯនារីរងគ្រោះមានឈ្មោះ ជុំ ស្រីសៀត អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា រូបគេមិនបានចាប់រំលោភទេ ដោយពួកគេស្រលាញ់គ្នាយូរហើយ ប៉ុន្តែដោយនៅថ្ងៃកើតហេតុគេបាននិយាយសាងសងគ្នា បន្ទាប់មកមានអារម្មណ៍ក៏រួមរ័ក្សគ្នា លុះព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ដោយឡែក នារីរងគ្រោះបានប្រាប់ថា នាងបានប្រកែកចាំចូលស្ដីសិន កុំអោយប្រព្រឹត្តខុសប្រពៃណី ប៉ុន្តែនៅតែមិនព្រមក៏ធ្វើសកម្មភាពរំលោភតែម្ដង។
ក្រោយពីសាកសួររួចសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាល ស្រុកស្វាយទាបចាត់ការតាមច្បាប់៕ ប្រ. នី សាវុធ
ផ្តល់សិទ្ធិដោយ៖KQUBE