Sponsor

យោងតាមផេគព័ត៌មានទាន់ហេតុការណ៍ (បន្ទាយមានជ័យ)៖ ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មនុស្ស៣នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណះពេលបើកបរមិនស្គាល់ភូមិសាស្ត្រចំណុចផ្លូវកោង ផ្លូវជាតិលេខ59 ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តកាមរីឆ្លាម បើកបរក្នុងល្បឿនលឿនផ្លូវកោងទិសដៅពីកើតទៅលិចក្រឡាប់ខ្លួនឯងបណ្តាលអោយស្លាប់ ៣នាក់ រងរបួសធ្ងន់ម្នាក់ ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណសាករងគ្រោះនៅឡើយទេ ។ ក្រោយពីហេតុសមត្ថកិច្ចបានចុះមកវាស់វែងនៅចំណុចកើតហេតុ និងសង្គ្រោះបន្ទាន់មនុស្សរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ រីឯមនុស្សស្លាប់៣នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកគ្រួសារសព ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor