
ខេត្តកំពត ៖ បុរសម្នាក់ ផឹកស៊ីដល់កំរិត ចិត្តខ្លាំងអោយគេគ្រៀឡើងម៉ូតូ បើកបរត្រឡប់ទៅផ្ទះ ក្នុងស្ថានភាពស្រវឹង មិនទាន់បានទៅមុខស្រួលផង ផ្លោះធ្លាក់ចូល កន្ត្រោបព្រៃខាងស្តាំ លើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៤និង១៥នាទី ថ្ងៃទី០៩ខែកុម្ភះឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ឃ្លាយ ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយឃើញស្ថានភាពបែបនេះ អ្នកជិតខាងជួយទាញម៉ូតូ ចេញពីក្នុងព្រៃមកដាក់លើថ្នល់ ហើយឌុបបុរសស្រវឹងខួបរូបនោះ ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព៕ ដោយ ហង្ស សុភាព


ផ្តល់សិទ្ធិដោយ៖VD7News.com